ប៉ូឡូញ ចង់ឲ្យលុយទាហានអាមេរិកឈរជើងក្នុងប្រទេសខ្លួន ដើម្បីកម្លាចរុស្ស៊ី

  • 2018-08-17 07:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda បាន​ថ្លែង​ក្នុង​ពិធី​បង្ហាញ​ក្បួន​ព្យុហយាត្រា​យោធា​កាល​ពី​ថ្ងៃ ពុធ​ថា ខ្លួន​ចង់​ឲ្យ​ទាហាន​អាមេរិក​ឈរ​ជើង​ក្នុង​ប្រទេស​ជា​អចិន្ត្រៃយ៍​ដើម្បី​កម្លាច​រុស្ស៊ី។

ថ្លែង​ទៅ​កាន់​អង្គ​ពិធី​ទាំង​មូល ប្រធានាធិបតី​រូប​នេះ​និយាយ​ថា "វត្ត​មាន​របស់​ទាហាន​អាមេរិក​ជា​អចិន្ត្រៃយ៍ នឹង​ធ្វើ​ឲ្យ​អ្នក​ឈ្លាន​ពាន​ដ៏​មាន​ឥទ្ធិពល​ខ្លាច​រអា (ក្នុង​ន័យ​នេះ​សំដៅ​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែល​បង្ហាញ​សាច់​ដុំ​យោធា​របស់​ខ្លួន​ជា​រឿយ​ៗ​កាល​ពី​ពេល​ថ្មី​ៗ​នេះ)។” លើស​ពី​នេះ​ទៀត លោក​បន្ថែម​ថា រដ្ឋាភិបាល​របស់​លោក​មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​ប្រាក់ ២ ពាន់​លាន​ដុល្លារ​សម្រាប់​វត្តមាន​របស់​ទាហាន​អាមេរិក​ក្នុង​ទឹក​ដី​របស់​ខ្លួន​នេះ​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា ការ​ថ្លែង​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទិវា​កង​កម្លាំង​អាវុធ​ប៉ូឡូញ​កាល​ពី​ថ្ងៃ​ទី ១៥​ខែ​សីហា ដែល​រំលឹក​ដល់​ផ្ដួល​រលំ​សហភាព​សូវៀត​ក្នុង​សង្គ្រាម ប៉ូឡូញ-សូវៀត កាល​ពី​ឆ្នាំ ១៩២០៕

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន