ពេល​នេះ​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ឯក​ជន​​សន្យា​ផ្តល់​រង្វាន់​ដល់​មេដាយ​ទ្វីប​អាស៊ី​ឡើយ​

  • 2018-08-18 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​ទ្វីប​អាស៊ី​​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​ម្តង​នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ​ហើយ​ ខណៈ​កម្ពុជា​បាន​បញ្ជូន​កីឡា​១៣​ប្រភេទ​ដែល​មាន​អត្តពលិក​៤២​នាក់​​ចូល​រួម​ប្រកួត។

ក្រុម​កីឡា​កម្ពុជា​ពេល​ចេញ​ទៅ​ឥណ្ឌូណេស៊ី​ម្សិល​មិញ

សម្រាប់​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​នេះ​ តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រាប់​ថា​ រហូត​​ដល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ឯកជន​ណា​មួយ​សន្យា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឡើយ។ ឯក​ឧត្តម​អគ្គលេខាធិការ​បាន​អំពាវ​នាវ​​ឲ្យ​ក្រុម​​ហ៊ុន​ជន​ និង​សប្បុរស​ជន​​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​កម្ពុជា។

កីឡា​ការិនី​កម្ពុជា

រហូត​ដល់​ពេល​នេះ​មាន​តែ​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល​​តែ​មួយ​គត់​ដែល​ផ្តល់​ប្រាក់​រង្វាន់​ដល់​អ្នក​ឈ្នះ​មេដាយ។ សម្រាប់​ផ្តល់​ប្រាក់​រង្វាន់​អ្នក​ឈ្នះ​មេដាយ​មាស​ ប្រាក់ និង​សំរឹទ្ធ​ដូច​ខាង​ក្រោម៖

  • មេដាយ​មាស៖ ១​គ្រឿង​ទទួល​បាន​ ៨០ លាន​រៀល​

  • មេដាយ​ប្រាក់​៖ ១​គ្រឿង​ទទួល​បាន​ ៤០ លាន​រៀល​

  • មេដាយ​សំរឹទ្ធ​៖ ១​គ្រឿង​ទទួល​បាន​ ២៤​​ លាន​រៀល

សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​ឧបត្ថម្ភ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​កីឡា​ការិនី ស៊ន សៀវម៉ី ដែល​ឈ្នះ​មេដាយ​មាស​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ​២០១៤៕

អត្ថបទ៖ ជាន ចាន់រ៉ា