Lee Dong Wook ទម្លាយ​រូបមន្ត​ថែ​ស្បែក​ឲ្យ​នៅ​តែ​សខ្ចី​ភ្លឺថ្លា

  • 2018-08-17 08:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​មាន​អាយុ​៣០​ឆ្នាំ​ជាង​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​តារា​សម្ដែង​​ប្រុស​ចាស់​វស្សា​ Lee Dong Wook នៅ​តែ​រក្សា​សម្រស់​ស្រស់​ស្អាត​ បាន​យ៉ាង​ល្អ។

ថ្មីៗ​នេះ​ Dong Wook ដែល​មាន​អាយុ​ ៣៦​ឆ្នាំ​រូបនេះ​ បាន​ផ្ដល់​បទ​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី​ "ELLE” ក្រោយ​ពេល​លោក​ថត​រូប​គ្រប​មុខ​ប្រចាំ​ខែ​កញ្ញា​ ឲ្យ​ទស្សនាវដ្ដី​ម៉ូដ​នេះ។ ក្នុង​បទ​សម្ភាស​នេះ​ដែរ លោក​បាន​ចែក​រំលែក​តិចនិក​ខ្លះៗ​ក្នុង​ការ​ថែ​រក្សា​ស្បែក​ឲ្យ​នៅ​តែ​ស្រស់​ថ្លា។

នៅ​ពេល​ឮ​សួរ​គេ​និយាយ​ថា​ខ្លួន​មិន​ចេះ​ចាស់ Dong Wook បាន​តប​ថា៖ «នេះ​ក៏​ដោយសារ​ ខ្ញុំ​ផាត់មុខ​ទេ» ព្រម​ទាំង​បន្ត​ថា៖ «ដើម្បី​ថែ​សុខភាព​ស្បែក​ឲ្យ​បាន​ល្អ​ ចំណុច​សំខាន់​ ត្រូវ​ប្រើ​ផលិតផល​ថែ​ស្បែក។ ខ្ញុំ​តែង​សម្អាត​មុខ​ និង​ស្បែក​របស់​ខ្ញុំ​ជានិច្ច​ ក្រោយ​បញ្ចប់​ការងារ ហើយ​ឲ្យ​តែ​មុន​​ចូល​គេង​ ខ្ញុំ​តែង​លាប​ក្រែម​ការពារ​បបូរ​មាត់​ជា​ប្រចាំ»។

យ៉ាងណា​មិញ​ នា​ពេល​បច្ចុប្បន្ន​នេះ​ Lee Dong Wook ក៏​មមាញឹក​នឹង​ការងារ​ថត​រឿង​ថ្មី​ មាន​ចំណង​ជើង​ថា​ "Life” របស់​ទូរទស្សន៍ JTBC៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី