ជិះរថភ្លើងនៅស្រុកថៃមិនស្រួលទេ ប្រហែសតែ៦យ៉ាងនេះ អាចខ្មាសគេកណ្ដាលវាល

  • 2018-08-17 08:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទៅដើរ​លេង​នៅ​ប្រទេស​ថៃ​​ ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង ​ជួយ​ឲ្យចំណេញ​ថវិកា​ច្រើន​​ និង​មាន​សុវត្ថិភាព​។​ តែ​យ៉ាង​ណា​មិញ​ ដំណាក់​កាល​នៃ​ការ​ជិះ​រថភ្លើង​នៅ​ស្រុក​គេ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ប្រសិន​បើ​យើង​មិន​ដឹង ឬ​មិន​ធ្លាប់​មាន​បទពិសោធន៍​ជិះ​ម្ដង​រួច​នោះ​។ ថ្ងៃ​នេះ ​ក្រុមការងារ​ Sabay​ ចុះ​ផ្ទាល់ សូម​ចែក​រំលែក​ចំណេះដឹង​​ខ្លី​ៗ​ដល់​ប្រិយមិត្ត​ពេល​ធ្វើដំណើរ​តាម​រថភ្លើង​នៅ​ថៃ​លើកដំបូង គួរ​ដឹង​៦ចំណុច ​​ដូច​ខាង​ក្រោម​៖

​​​ ១. កន្លែង​ដែល​ចង់​ទៅ​

ដំបូង​អ្នក​គួរ​មាន​ផែន​ទី​ខ្សែ​រថភ្លើង​ និង​ជ្រើស​រើស​កន្លែង​ណាខ្លះ​ដែល​ចង់​ទៅ​នៅ​ឆ្ងាយ​ តាម​ទីក្រុង និង​បណ្ដា​ខេត្ត​នៅ​ប្រទេសថៃ​ ។ អ្នកមិន​គួរ​ចេះ​តែ​ទៅ​ ដោយ​មិនបាន​ព្រាង​ទុក​មុន​នោះ​ទេ​ ព្រោះ​អាច​ឲ្យ​ចំណាយ​លើ​ការ​ធ្វើដំណើរ​អស់លុយច្រើនដោយ​ភ្លេច​ខ្លួន។

​ ​ ២. ទិញសំបុត្រ

​ពេល​ទៅ​ទិញ​សំបុត្រ​រថភ្លើង( មាន​កាក់​ និង​កាត​) តែ​អ្នក​ត្រូវ​ជ្រើស​រើស​រវាង​ការ​ជិះ​រថភ្លើង​ធម្មតា​ ឬ​លើ​អាកាស។ គេ​នឹង​ឲ្យ​ទិញ​អ្នក​កាក់​​សម្រាប់​ជិះ​​រថភ្លើង​ធម្មតា និង​កាត​សម្រាប់​ជិះ​រថភ្លើង​លើ​អាកាស។ ដោយ​ឡែក​ចំពោះ​​តម្លៃ​សំបុត្រ​ គឺ​ទៅ​តាម​ទីតាំង​ជិត​ឬ​ឆ្ងាយ។​​​

៣. ស្កេន​កាក់​​ ឬ​កាត

នៅ​ពេល​ដែល​បាន​ទិញ​​កាក់​​ឬ​កាត មួយ​ណា​រួច​ហើយ ត្រូវ​ស្កេន​កាក់​​ឬ​កាត​នោះ ដើម្បី​អាច​ចូល​ក្នុង​ស្ថានីយ​​រង់​ចាំ​រថភ្លើង​មក​ដល់​ ហើយ​រយៈពេល​រង់​ចាំ​យ៉ាង​យូរ ៥នាទី មាន​រថភ្លើង​នឹង​​មក​ដល់។

*៤. ពេល​រថភ្លើង​មកដល់

លោក​អ្នក​ត្រូវ​ឈរ​នៅ​សង​ខាង​ស្តាំ ឬ ខាង​ឆ្វេង​ទ្វារ​​រថ​ភ្លើង ដោយ​ទុក​ផ្លូវ​កណ្ដាល​ឲ្យ​អ្នក​ចុះ​ពី​រថ​ភ្លើង។​​​

​៥. ពេល​នៅ​ក្នុង​រថភ្លើង​

ពេល​ដើរ​ចូល​ក្នុង​រថភ្លើង​ អ្នក​អាច​រក​កន្លែង​អង្គុយ​ឫ​ឈរ​តាម​ចិត្ត ប៉ុន្តែ​គួរ​មាន​សុជីវធម៌ ផ្ដល់​អាទិភាព​ដល់​មនុស្សចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ​ ជនពិការ ប្រសិន​បើ​មាន​។

​៦. រក្សា​កាក់ ឬ​កាត​ឲ្យ​ជាប់​

ពេល​ទៅ​​ដល់​ទីតាំង​អ្នក​ហើយ​​ សូម​យក​កាក់​ ឬ​កាត​ចូល​ទៅ​ក្នុង​ប្រអប់​ដើម្បី​ចាក​ចេញ​ពី​ចំណត​រថភ្លើង។ ទោះ​យ៉ាង​ណា​ប្រសិន​បើ​មាន​ករណី​បាត់​នោះ សូម​កុំ​ភ័យ​ស្លន់​ស្លោ ​លោក​អ្នក​គួរ​ទៅ​សួរ​សន្តិសុខ​ក្បែរ​នោះ​ដើម្បី​ឲ្យ​គេ​ជួយ​ដោះស្រាយ​ភ្លាមៗ៕​

រូបភាព៖ Yi Soyong

​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត