ខែ​ភ្លៀង​ពិបាក​ជិះ​ម៉ូតូ​ទៅ​ណា​មក​ណា នេះ​ដំណោះ​ស្រាយ​ងាយ​ស្រួល អស់​ថ្លៃ​តិច

  • 2018-08-17 09:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​វស្សា​បែប​នេះ ទោះ​បាន​មើល​​ព័ត៌មាន​ឧតុនិយម​ពី​ផ្ទះ​ហើយ ក៏​មិន​ប្រាកដ​ថា​អាច​ទុក​ចិត្ត​ ១០០% ដែរ ស្រួល​មិន​ស្រួល​ចេញ​ទៅ​ក្រៅ​មេឃ​ស្រលះ​សោះ បែរ​ជា​ភ្លៀង​ឈូរ​ទទឹក​ជោគ​ដោយ​មិន​មាន​ត្រៀម​ខ្លួន​ទៅវិញ។ បញ្ហា​នេះ​ សម្រាប់​អ្នក​ចេញ​​ដំណើរ​ទៅ​​ខាង​ក្រៅ​ញឹកញាប់​ ពិសេស​អ្នក​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ច្បាស់​ជា​យ៉ាប់​មិន​ខ្លួន​មិន​ខាន។

បើ​ចង់​​ទៅ​នា​មក​ណា​​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព អ្នក​​គួរ​ជ្រើសរើស​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​បែប​ទំនើប​របស់ Grab ដែល​មាន​ដូចជា GrabTukTuk, GrabRemorque, JustGrab និងJustGrab Plus ជា​ដើម។ ក្រៅ​ពី​​ងាយ​ស្រួល​ហើយ សេវា​ដឹក​ជញ្ជូន​នេះ ថែម​ទាំង​​មាន​ប្រូម៉ូសិន​ពិសេស​ទៀត ដោយ​​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ដំណើរ​គិត​ថ្លៃ នៅ​ពេល​ដែល​ជិះ​ត្រឡប់​មក​វិញ​រហូត​ដល់​ ៨០០០ រៀល។ មាន​ន័យ​ថា បើ​ជិះ​​មក​វិញ​អស់​ក្រោម​ ៨០០០ រៀល អ្នក​មិន​ចាំ​បាច់​បង់​ថ្លៃ​ឡើយ តែ​បើ​លើស​នោះ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៨០០០ រៀល​នេះ​តែម្ដង​។

លក្ខខណ្ឌ​ងាយ​ៗ​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ គឺ​គ្រាន់​​បង់​ថ្លៃ​ពេញ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ទី ១ និង​ប្រើ​ប្រូម៉ូកូដ WETFREE នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ទី ២ នៅ​ក្នុង​ថ្ងៃ​តែ​មួយ​។ កម្មវិធី​នេះ​នឹង​ដំណើរ​ការ​​​រហូត​ដល់​ថ្ងៃ​ទី ៣០ ​កញ្ញា ២០១៨។ មិន​ទទឹក​ភ្លៀង​នៅ​ក្នុង​រដូវ​វស្សា​នេះ​ជា​មួយ Grab។

ព័ត៌មាន​បន្ថែម​​សូម​ចូល​ទៅ​កាន់​ទំព័រ Facebook Grab

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម