កុំ​ចាំ​យូរ! តោះ...សាក​ល្បឿន Galaxy Note 9 ជាមួយ iPhone X តិច​មើល៍

  • 2018-08-17 12:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ធ្លាប់​មាន​ការ​លេច​ធ្លាយ​លំដាប់​ពិន្ទុ​នៃ​ល្បឿន​តេស្ត Multicore ចេញ​ពី​កម្មវិធី Geekbench 4 ដោយ iPhone X ទទួល​បាន ១០,៣៥៧ លើស Glaxy Note 9 មាន​ត្រឹម ៨ ៨៧៦។

មិន​យូរ​ប៉ុន្មាន​វីដេអូ​តេស្ត​ផ្ទាល់​នឹង​ដៃ ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​ក្រុម EverythingApplePro តាម​រយៈ​ការ​សាក​បើក​ដំណើរការ​កម្មវិធី​មាន​តាំង​ពី​ប្រភេទ​បណ្តាញ​សង្គម និង​ហ្គេម​មួយ​ចំនួន។

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Note 9 បំពាក់​ឈីប Qualcomm Snapdragon 845 មាន​ល្បឿន ២,៨GHz អម RAM 6GB ដំណើរការ​លើ Android 8.1 (Oreo) ស្រប​ពេល iPhone X បំពាក់​ឈីប Apple A11 Bionic រត់​លើ RAM ទំហំ 3GB និង​ដំណើរការ​លើ iOS 11.4.1។

ការ​តេស្ត​នេះ​ធ្វើ​ឡើង ២ ជុំ ជាមួយ App ទាំង ១៧ ដោយ​ជុំ​ដំបូង iPhone X ទទួល​លទ្ធផល​ល្អ​ជាង​ប្រើ​ពេល​ត្រឹម ២ នាទី ២៦ នាទី ធៀប​នឹង Note 9 ដល់ ២ នាទី ៥៣ វិនាទី ។

ទៅ​មើល​ជុំ​ទី ២ ត្រកូល Note ឆ្នាំ ២០១៨ បែរ​ជា​ធ្វើ​បាន​លឿន​ជាង iPhone X ប្រើ​ពេល ៤២ វិនាទី ធៀប​នឹង​គូ​បដិបក្ខ​ដល់ ៤៥ វិនាទី ប៉ុន្តែ​សរុប​រួម​ទាំង​ពីរ​ជុំ iPhone ថ្លៃ ៩៩៩ ដុល្លារ​ជា​អ្នក​ឈ្នះ​ប្រើ​ពេល ៣ នាទី ១១ វិនាទី ខណៈ Note 9 ហក់​ដល់ ៣ នាទី ៣៥ វិនាទី

បន្ត​ពី​នេះ​ក្រុម​ការងារ​មាន Subscriber ជិត ៦ លាន​នាក់​ក៏​តេស្ត​ផ្ទាល់​លើ​កម្មវិធី Geekbench 4 ហើយ​ទទួល​លទ្ធផល​ពិត​ប្រហាក់ប្រហែល​នឹង​ការ​លេច​ធ្លាយ​កន្លង​មក ដោយ​ Note 9 ល្បឿន Single-Core ទទួល​បាន ២ ៤១៤ ខណៈ Multi-Core បាន ៨ ២៣៣ ចំណែក​ឯ iPhone X ល្បឿន Single-Core ទទួល​បាន ៤ ២៨២ ខណៈ Multi-Core បាន ១០ ៤៦៤។

ដោយ​ឡែក​នៅ​លើ AnTuTu ទូរសព្ទ iPhone X បែរ​ជា​ចាញ់​ប្រៀប​មាន​ត្រឹម ១៣១ ៧៨០ ពិន្ទុ ផ្ទុយ​ទៅ​វិញ Note 9 ឡើង​ខ្ពស់​ដល់ ២៧៩ ២៩១ ពិន្ទុ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា