គិត​ទល់​ពេល​នេះ ហ្គេម PUBG Mobile មាន​អ្នក​ចុច Download ប៉ុន្មាន​លាន​ដង​ហើយ?

  • 2018-08-17 12:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាន់​លើ​កំណែ​ទូរសព្ទ​នៃ​ហ្គេម PlayerUnknown's Battlegrounds Mobile (PUBG) កំពុង​ឈរ​លើ​គោលជំហរ​ជោគជ័យ ក្រោយ​ក្រុមហ៊ុន Tencent បាន​ប្រកាស​ពី​តួ​លេខ​អ្នក​ចុច​ទាញ​យក​ក្នុង​រយៈ​ពេល ៤ ខែ​កើន​ដល់ ១០០ លាន​ដង​ ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS និង Android។

ជា​តួ​លេខ​ដ៏​ល្អ​ប្រសើរ​មួយ ពុំ​រាប់​បញ្ចូល​អ្នក​លេង​ក្នុង​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ដោយ​ហ្គេម​នេះ​ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​ហ្គេម​មាន​អ្នក​ចុច Download ច្រើន​បំផុត​លើស​ពី ១០០ ប្រទេស​ក្នុង​អំឡុង​សប្តាហ៍​ដំបូង​នៃ​ការ​ប្រកាស​ឲ្យ​ទាញ​យក។

បញ្ជាក់​ថា​ក្រុមហ៊ុន​ប្រទេស​ចិន ក៏​សង្កត់​ធ្ងន់​ថា PUBG Mobile ទទួល​អ្នក​លេង​ច្រើន​ជាង ១៤ លាន​នាក់​ប្រចាំ​ថ្ងៃ ហើយ​ចំនួន​ក៏​នឹង​អាច​កើន​ឡើង ផ្អែក​តាម​ការ​ទើប​ចាប់​ដៃ​គូ​រវាង​ក្រុមហ៊ុន Tencent Games និង Paramount Pictures អនុញ្ញាត​ឲ្យ​អ្នក​លេង​អាច​ទទួល​បាន​មាតិកា​ថ្មី ផ្អែក​ទៅ​តាម​ខ្សែ​ភាព​យន្ត Mission: Impossible Fallout ដោយ​រួម​បញ្ចូល​ទាំង​មាតិកា​ចម្រៀង ឈុត​សំលៀក​បំពាក់ ក៏​ដូច​ជា​ការ​ប្រកួតប្រជែង​កាន់​តែ​កក្រើក​បន្ថែម​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា