មក​ឆែក​មើល​ម៉ូ​ដសំលៀកបំពាក់​ខ្សែ​បម្រើ Liverpool ចំណូល​ថ្មី Kieta

  • 2018-08-21 11:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្រៅ​អាជីព​បាល់ទាត់ ខ្សែ​បម្រើ Naby Keita ដែល​ទើប​មក​ចូល​រួម​ជាមួយ Liverpool ត្រូវ​បាន​មើល​ឃើញ​ថា បាន​តុបតែង​ខ្លួន​ហាក់​មាន​ភាព​ទាន់​សម័យ។ ខាង​ក្រោម​ជា​ម៉ូត​ និង​តម្លៃ​សំលៀក​បំពាក់ ដែល​កីឡាករ​ធ្លាប់​ប្រើប្រាស់​កន្លង​មក៖

១. ម៉ូត Smart Casual៖ អាវ Vetements X Tommy Hilfiger Hoodie មាន​តម្លៃ ៩៣១ ផោន (ជាង ១១៨០ ដុល្លារសហរដ្ឋអាមេរិក), ខោ​ខោវប៊យ Amiri Black MX1 Leather Patch Jeansមាន​តម្លៃ ១២០៣ ផោន (ជាង ១៥៣០ ដុល្លារសហរដ្ឋអាមេរិក), កាបូប​ស្ពាយ Louis Vuitton Palk Monogram Macassar Backpack មាន​តម្លៃ ១៤៩២ ផោន (ជិត ១៩០០ ដុល្លារសហរដ្ឋអាមេរិក), កាបូប​ Louis Vuitton Neo Eole 55 Monogram Travel Bag មាន​តម្លៃ ១៦៨០ ផោន (ជាង ២១៣០ ដុល្លារសហរដ្ឋអាមេរិក), និង​ស្បែក​ជើង Versace White Medusa Leather Sneakers មាន​តម្លៃ ៤១០ ផោន (ជាង ៥២០ ដុល្លារសហរដ្ឋអាមេរិក)។

២. ម៉ូត Gucci Gang៖ អាវ​យឺត Gucci White Logo With Rabbit Print T-shirt មាន​តម្លៃ ៣៨០ ផោន (ជាង ៤៨០ ដុល្លារសហរដ្ឋអាមេរិក), ខោ Gucci Grey Stripe Cotton Shorts មាន​តម្លៃ ៦៧០ ផោន (ជាង ៨៥០ ដុល្លារសហរដ្ឋអាមេរិក) និង​ស្បែក​ជើង Givenchy Red Logo Sliders មាន​តម្លៃ ២០០ ផោន (ជិត ២៥៥ ដុល្លារសហរដ្ឋអាមេរិក)។

៣. ម៉ូត Birthday Boy៖ មួក Gucci Blue GG Vintage Web Ribbed Beanie មាន​តម្លៃ ១៨០ ផោន (ជិត ២៣០ ដុល្លារសហរដ្ឋអាមេរិក) និង​អាវ Philipp Plein Caution Hoodie មាន​តម្លៃ ៥០០ ផោន (ប្រមាណ ៦៣៥ ដុល្លារសហរដ្ឋអាមេរិក)។

៤. ម៉ូត Gucci Man៖ អាវ Gucci Blue GG Jacquard Track Jacket មាន​តម្លៃ ១២៦០ ផោន (ជាង ១៦០០ ដុល្លារសហរដ្ឋអាមេរិក), ខោ​ Gucci Blue GG Jacquard Shorts មាន​តម្លៃ ៧០០ ផោន (ជិត ៨៩០ ដុល្លារសហរដ្ឋអាមេរិក) និង Gucci Ace GG Print Sneakers មាន​តម្លៃ ៦៣០ ផោន (ប្រមាណ ៨០០ ដុល្លារសហរដ្ឋអាមេរិក)។

៥. ម៉ូត Tracksuit and booted៖ អាវ Dolce & Gabbana Red Logo Sticker Sweatshirt មាន​តម្លៃ ៣៥៥ ផោន (ប្រមាណ ៤៥០ ដុល្លារសហរដ្ឋអាមេរិក) និង​ខោ​ Dolce & Gabbana Red Logo Sticker Sweatpants មាន​តម្លៃ ៣៩៥ ផោន (ជាង ៥០០ ដុល្លារសហរដ្ឋអាមេរិក)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី