ឡូយបាត់! Beckham នាំគ្រួសារទៅបង្ហាត់បាល់ក្មេងៗនៅឥណ្ឌូណេស៊ី
- 2018-08-18 02:30:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយបាត់! Beckham នាំគ្រួសារទៅបង្ហាត់បាល់ក្មេងៗនៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
David Beckham និងគ្រួសារបានចំណាយពេលមួយថ្ងៃដើម្បីបង្ហាត់ដល់ក្មេងៗឥណ្ឌូណេស៊ីដែលរស់នៅលើកោះ Sumba ពីរបៀបនៃការលេងបាល់ទាត់។
ក្នុងដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីអតីតវីរបុរសរបស់ Manchester United និងជម្រើសជាតិអង់គ្លេសបាននាំភរិយា Victoria និងកូនទាំង៤រួមមាន Harper, ៧ឆ្នាំ, Cruz, ១៣ឆ្នាំ, Romeo, ១៥ឆ្នាំ និង Brooklyn ១៩ឆ្នាំទៅជាមួយ។
ភរិយារបស់ Beckham នាង Victoria បានបង្ហោះរូបជាច្រើននៃសកម្មភាពសមាជិកគ្រួសារនិងក្មេងៗឥណ្ឌូណេស៊ីលើបណ្ដាញសង្គម Instagram។ នាងក៏បានសរសេរភ្ជាប់រូបទាំងនោះដែរថា ជាថ្ងៃដ៏ស្រស់ស្អាត ដែលបានមកបង្រៀនបាល់ដល់កូនសិស្សក្មេងលើកោះ Sumba៕