ឈ្មោះជាម្ដាយកូន២ មែន តែ Chompoo ស្លៀកប៊ីគីនី និងថតកាច់រាងយ៉ាងជឿជាក់

  • 2018-08-18 03:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chompoo Araya និង​ក្រុម​គ្រួសារ​បាន​ទៅ​ធ្វើ​សម្រាកកម្សាន្ត​នៅ​តំបន់​លម្ហែ​មួយ​កន្លែង ក្រោយ​មមាញឹក​នឹង​ការងារ​ជា​ច្រើន​នា​ពេល​កន្លង​មក។ ដើម្បី​បង្ហាញ​អ្នក​គ្រប់​គ្នា​ អ្នក​ម្ដាយ​រូប​នេះ​ក៏​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក ពី​ពេលវេលា​ដ៏​រីករាយ​នេះ​ដែរ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​តាមដាន​ (Follower) នាំ​គ្នា​បើ​កភ្នែក​ធំៗ​នោះ​ គឺ​រូបថត​បែប​សិចស៊ី​ ពេល​ស្លៀក​​ឈុត​ប៊ីគីនី​ហែល​ទឹក។ រូបរាង​ស្ត្រី​កូន​ ២​រូប​នេះ​ទាក់​បាន​ការ​ចាប់អារម្មណ៍​មិនធម្មតា​ពី​មហាជន​ ក្រោយ​បង្ហោះ​រូប​ដូច​ខាង​ក្រោម៖

ទោះ​បី​មាន​ប្ដី​ មាន​កូន​២​ទៅ​ហើយ​ ប៉ុន្តែ​ភាព​ស្រស់​ស្អាត​តែង​នៅ​ជាប់​តារា​ហាយសូ​ប្រចាំ​ប្រទេស​ថៃ​ Chompoo Araya ជានិច្ច។ ការ​លេង​ខ្លួន​របស់​នាង​ តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជានិច្ច៕​​​​

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី