ក្មេងប្រុស៦ឆ្នាំ មានស្បែកជ្រីវជ្រួញដូចមនុស្សចាស់ នឹងទទួលការវះកាត់បន្តឹងស្បែកវិញ

  • 2018-08-18 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ជនជាតិ​កាហ្សាក់ស្ថាន​ម្នាក់ ដែល​មាន​ស្បែក​ជ្រីវជ្រួញ​ដូច​មនុស្ស​ចាស់ នៅ​អាយុ​ត្រឹម​៦ឆ្នាំ ដោយសារតែ​អាការ​ដ៏​កម្រ​មួយ នឹង​ត្រូវ​ទទួល​ការ​វះកាត់ ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​គេ​ឲ្យ​ប្រសើរ​ឡើង​វិញ។

ក្មេង​ប្រុស Yernar Alibekov មក​ពី​ទីក្រុង Astana នៃ​ប្រទេស​កាហ្សាក់ស្ថាន បាន​ទទួលរង​អាការ​ដ៏​ចម្លែក​នេះ បន្ទាប់​ពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ Ehlers-Danlos រយៈពេល​មួយ​ខែ ក្រោយ​ពេល​កើត។

ស្ថានភាព​របស់ Yernar គឺ​អាក្រក់​ខ្លាំង​ណាស់ ដែល​វា​បាន​ធ្វើ​ឲ្យ​ស្បែក​របស់​គេ​ជ្រីវជ្រួញ ហើយ​សញ្ញា​ដំបូង​បាន​លេច​ចេញ​ភ្លាមៗ បន្ទាប់​ពី​គេ​បាន​កើត​មក​ជាមួយ​នឹង​ត្របក​ភ្នែក​យារ​ធ្លាក់។

អ្នកស្រី Zibensa Tulepbergenova ជា​ម្ដាយ​របស់ Yernar បាន​និយាយ​ថា ការ​វះកាត់​បន្តឹង​ស្បែក ត្រូវ​បាន​អនុញ្ញាត​សម្រាប់​តែ​មនុស្ស​អាយុ ១៨ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ស្រី​បន្ថែម​ថា រដ្ឋបាល​មន្ទីរពេទ្យ​ក្នុង​ស្រុក បាន​សម្រេចចិត្ត​ល្មើស​ច្បាប់​នេះ។

ក្មេង​ប្រុស Yernar នឹង​ទទួល​បាន​ការ​វះកាត់​ដោយ​ឥតគិតថ្លៃ ប្រសិន​បើ​រង់ចាំ​រហូត​ដល់​អាយុ ១៨ឆ្នាំ ប៉ុន្តែ​ឪពុកម្ដាយ​មិន​អាច​ទ្រាំ​មើល​កូន​បែប​នេះ​ឡើយ ហើយ​បាន​សម្រេចចិត្ត​ចំណាយ​លុយ​ជាង ៣០០ដុល្លារ ដើម្បី​ឲ្យ Yernar ទទួល​បាន​ការ​វះកាត់​តែម្ដង។ លុយ​នេះ​ត្រូវ​បាន​រៃអង្គាស​ដោយ​អ្នកស្ម័គ្រចិត្ត និង​មិត្តភ័ក្ដិ ដោយសារតែ​លុយ​សម្រាប់​ថ្លៃ​ព្យាបាល មាន​ចំនួន​ច្រើន​ពេក​ចំពោះ​ក្រុម​គ្រួសារ​របស់ Yernar។

គួរ​បញ្ជាក់​ថា អាការ​ដ៏​កម្រ​នេះ​កើត​ឡើង​លើ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម ៥០ ០០០នាក់៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម