នី​កូ ក្ដៅ​ស្លឹក​ត្រចៀក អ្នក​បន្លំ​ Facebook ម្ដង​ហើយ​ម្ដង​ទៀត

  • 2018-08-18 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ នី​កូ បាន​បង្ហោះ​សារ​មិន​សប្បាយ​ចិត្ត​ នៅ​ពេល​មាន​ជន​ខិល​ខូច​​នៅ​តែ​បន្ត​ បង្កើត ​Account Facebook ក្លែង​ក្លាយ​ដោយ​ប្រើ​ប្រាស់​ឈ្មោះ និង​រូប​ថត​របស់​លោក​ក្នុង​ន័យ​មិន​ល្អ។ ​ប្អូន​ប្រុស​តារា​ចម្រៀង ណុប បា​យ៉ារិទ្ធ បាន​អះ​អាង​ថា Account Facebook​ ក្លែង​ក្លាយ​នោះ​មាន​ឈ្មោះ​ថា Nico Valentine ។

FB ដែលនីកូ អះអាងថា ក្លែងក្លាយ

នី​កូ បាន​សរសេរ​នៅ​លើ IG របស់​ខ្លួន​ថា "​ជាប់​ទោស​ម្ដង​ហើយ ចេញ​មក​វិញ​លេង Acc នឹង​បោក​គេ​ទៀត​ គិត​អី​? ៧-៨ ឆ្នាំ​ហើយ ខ្ញុំ​ក៏​ប្រកាស​រាប់​រយ​ដង​ដែរ នេះ​មិន​មែន​ជា​ Acc ខ្ញុំ​ទេ"។ ​ ​នៅ​ពេល​ឃើញ​តួ​ឯក​រឿង​" អាពាហ៍ពិពាហ៍​ចៃដន្យ" បញ្ចេញ​សារ​ដូច្នេះ មាន​អ្នក​គាំ​ទ្រ​លោក​ជា​ច្រើន​ បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ តែ​ក៏​មាន​អ្នក​គាំ​ទ្រ​ម្នាក់​បាន​បញ្ចេញ​មតិ​ថា ប្រ​ហែល​គេ​គ្រាន់​តែ​បង្កើត​ក្នុង​ន័យ​គាំ​ទ្រ​លោក​នី កូ ក៏​ថា​បាន​។ តារា​ចម្រៀង​រូប​នេះ បាន​ឆ្លើយ​តប​ថា "បើ​ជា Fan ប្រើ​ឈ្មោះ​ខ្ញុំ​បោក​លុយ​គេ​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ​ៗ ប្រើ​ឈ្មោះ​ខ្ញុំ​ទៅ​ជេរ​គេ​?​” ។​​​

​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ម្ចាស់​បទ​"អោប​បង​នឹក​គេ​" ធ្លាប់​ប្រកាស​ថា លោក​មិន​មាន Account Facebook នោះ​ទេ ដោយ​លោក​លេង​តែ​ Instagram មួយ​គត់ ដែល​មានAccount ​​ឈ្មោះ Nico_Mrcookies ។

គួររម្លឹកថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​បុរស​ម្នាក់​បាន​បង្កើត Account FB ក្លែង​ក្លាយ​របស់​នី​កូ ដោយ​បន្លំ​ដើរ​បោក​ប្រាស់​លុយ​កាក់​ពី​អ្នក​គាំ​ទ្រ​ ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​អស់​ប្រាក់​យ៉ាង​ច្រើន។ បុរស​រូប​នោះ​ ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ផង​ដែរ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម