កីឡាករ​បាល់ទះ​វិសាខា​២​រូប ត្រូវ​ក្លឹប​លីគ​កំពូល​ថៃ​ទិញ​យក​ទៅ​លេង​រដូវ​កាល​ថ្មី

  • 2018-08-18 05:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ សួន ចាន់​ណា​រ៉ូ និង​ពិន​ សារុន​របស់​ក្លឹប​បាល់ទះ​កម្ពុជា​វិសាខា ត្រូវ​បាន​ក្លឹប​ក្នុង​លីគ​កំពូល​ថៃ Kasetsart សម្រេច​ទិញ​យក​ហើយ ក្រោយ​មាន​ការ​ចរចា​តម្លៃ​គ្នា​ត្រូវរ៉ូវ។

ពិន​ សារុន​

តាម​ការ​ឲ្យ​ដឹង​ពី​​​ក្លឹប​វិសាខា កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នឹង​ចាកចេញ​​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ ២០១៨​នេះ ដើម្បី​ត្រៀម​ជួយ​ក្លឹប Kasetsart លេង​ក្នុង​រដូវ​កាល​ថ្មី​២០១៨-១៩។ សម្រាប់​កិច្ចសន្យា ពួក​គេ​នឹង​ទៅ​លេង​នៅ​ទីនោះ​រយៈពេល​មួយ​រដូវ​កាល។

​Kasetsart ជា​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​បាងកក​ និង​មាន​កីឡដ្ឋាន​ប្រកួត​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា RU Gymnasium។ ក្នុង​រដូវ​កាល​មុន​ក្រុម​មួយ​នេះ​ធ្វើ​មិន​សូវ​ជា​បាន​ល្អ​ប៉ុន្មាន​ទេ ដោយ​បញ្ចប់​ចំណាត់​ថ្នាក់​​បាត​តារា​លេខ​៨​ក្នុង​លីគ Men's Volleyball Thailand League៕

សួន ចាន់​ណា​រ៉ូ

អត្ថបទ៖ ហេង សុធារិទ្ធិ