ប្រធាន La Liga ចំអក​ឲ្យ Inter Milan ថា​អត់​លុយ​ទេ តែ​ហ៊ាន​​ឲ្យ​ Modric ក្នុង​តម្លៃ​​កប់​ពពក

  • 2018-08-18 07:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan បាន​ដាក់​ពាក្យ​បណ្តឹង​លោក Javier Tebas ប្រធាន La Liga​ ទៅ​កាន់ FIFA ជុំវិញ​ការ​​ចោទប្រកាន់​បាន​ទាក់ទង​ Luka Modric ដោយ​ខុស​ច្បាប់។ នេះ​បើ​តាម Goal ចុះ​ផ្សាយ​ថ្ងៃ​នេះ។

លោក Javier Tebas ប្រធាន La Liga​

នៅក្នុងបទសម្ភាសន៍ជាមួយ ABC លោក Tebas បានរិះគន់ក្រុម Inter ថា​ បាន​ទាក់ទង​​ជាមួយខ្សែ​បម្រើ​ Luka Modric របស់ Real Madrid ដោយ​ស្ងាត់ៗ។

ប្រធាន​ La Liga បាន​សើច​ចំអក ​ឲ្យ Inter Milan ថា​អត់​លុយ​ទេ តែ​ហ៊ាន​​ឲ្យ​ Modric ក្នុង​តម្លៃ​​កប់​ពពក។ លោក​បាន​និយាយ​ថា Inter ហ៊ាន​​ឲ្យ Modric “នូវ​ទឹក​ប្រាក់​ដ៏​ច្រើន​មហាសាល" បើ​ទោះ​ជា​ក្លឹប "គ្មានលុយ"។

លោក Florentino Perez ប្រធានក្លិប Real Madrid ធ្លាប់​បាន​និយាយ​ថា​ បើ​ចង់​បាន​ Modric មាន​ផ្លូវ​តែ​មួយ​គត់ គឺ​ត្រូវ​មាន​លុយ ៧៥០ លាន​អឺរ៉ូ (ប្រហែល ៨៥៨ លាន​ដុល្លារ) ដើម្បី​ផ្តាច់​កុងត្រា​កីឡាករ​ក្រូអាត។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់លោក Javier Tebas ក្លឹប​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​លោក Tebas ចំពោះ​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង​សារព័ត៌មាន​នោះ។

Inter ថ្លែង​ថា "ការ​អត្ថាធិប្បាយ​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​ចំណេះដឹង​​អី​បន្តិច​សោះ ហើយ​ថែម​ទាំង​ជាន់​ឈ្លី​កេរ្តិ៍​ឈ្មោះ​ក្លឹប​អ៊ីតាលី និងក្របខ័ណ្ឌ​លីគ​ [Serie A] ទៀត​ផង"។

ក្លឹប​អ៊ីតាលី​​មួយ​នេះ បាន​​និយាយ​ថា​ពួកគេ​មិន​មាន​ទំនាក់​ទំនង​​អ្វី​ឡើយ​ជាមួយ Modric ហើយ​បាន​ស្នើ​ឲ្យ FIFA បើក​ការ​ស៊ើប​អង្កេត៕

ប្រភព៖ BBC | Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី