មនុស្សស្រីមាន ៤ចំណុចនេះ គ្មានប្រុសណាហ៊ានមើលងាយឡើយ

  • 2018-08-18 06:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភេទ​ដែល​ទន់​ខ្សោយ​ ជា​ពិសេស​ក្នុង​ខ្សែ​ភ្នែក​បុរស​ ហើយ​ជា​និច្ច​កាល​តែង​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​ទង្វើ​និង​អាកប្បកិរិយា​។​ ប៉ុន្តែ​បុរស​នឹង​បែរ​ជា​ក្រែង​ចិត្ត​ហើយ​មិន​ហ៊ាន​មើល​ស្រាល​លើ​នាង​ឡើយ​ បើ​នារី​មាន​៤​ចំណុច​នេះ​ក្នុង​ខ្លួន៖​

១.​ រស់​នៅ​ដោយ​ពឹង​ពាក់​លើ​ខ្លួន​ឯង​

គ្មាន​ប្រុស​ណា​មក​ហ៊ាន​ក្អក​ទេ​ បើ​អ្នក​ជា​មនុស្ស​ស្រី​ឯករាជ្យ​ដោយ​រស់​នៅ​មិន​ចាំ​បាច់​ពឹង​ពាក់​លើ​អ្នក​ណា។​ មិន​ថា​ធ្វើ​ការ​ឬ​រក​ស៊ី​ ឲ្យ​តែ​មាន​លុយ​គ្រប់​គ្រាន់​មក​ចិញ្ចឹម​ខ្លួន​ឯង​រស់​នៅ​ស្រួល​ នោះ​គ្មាន​អ្នក​ណា​អាច​មើល​ងាយ​សមត្ថភាព​អ្នក​ទេ ព្រោះ​អ្នក​មិន​ពឹង​លើ​អ្នក​ណា​ដើម្បី​រស់​ឡើយ។​

២.​ ធ្វើ​ជា​មនុស្ស​ស្រី​ទឹក​មាត់​ប្រៃ​

មនុស្ស​ទឹក​មាត់​ប្រៃ​ជា​មនុស្ស​ដែល​និយាយ​ហើយ​គេ​ស្ដាប់​នឹង​អនុវត្ត​តាម​។​ នារី​ទឹក​មាត់​ប្រៃ​ និយាយ​ច្បាស់​ការ​ ម៉ាត់​ណា​ម៉ាត់​នឹង​ មិន​លេប​សំដី​ មិន​ប្រលាំប្រកូវ​ និងតែង​​ធ្វើ​តាម​សំដី​ខ្លួន។​ នារី​បែប​នេះ​គឺ​ធ្វើ​ឲ្យ​បុរស​ខ្លាច​ក្រែង​ និង​មិន​សូវ​ហ៊ាន​ជា​មួយ​ឡើយ។​

៣.​ មិន​បន្ទាប​ខ្លួន​ខុស​រឿង​ និង​ឲ្យ​តម្លៃ​ខ្លួន​ឯង​

បើ​អ្នក​ដទៃ​ឬ​បុរស​ណា​លេង​សើច​ជ្រុល​ ដោយ​លាយ​ឡំ​និង​ការ​មើល​ងាយ​ក្នុង​នោះ​ នាង​ដាច់​ខាត​មិន​នៅ​ស្ងៀម​ ឬ​ចេះ​តែ​ឲ្យ​អ្នក​លែង​នោះ​ទៅ​តាម​ដំណើរ​នោះ​ទេ។​ មនុស្ស​ស្រី​ដែល​ខ្លាំង​គឺ​នាង​ធ្វើ​ឲ្យ​​ម្នាក់​នោះ​ទទួល​កំហុស​ ហើយ​សុំ​ទោស​នាង​ និង​បញ្ចប់​ការ​លេង​សើច​បែប​នោះ​ទៀត។​

៤.​ មិន​ធ្វើ​ទង្វើ​ណា​ដែល​អាច​ឲ្យ​គេ​វាយ​តម្លៃ​បាន​

ចេះ​ប្រុង​ប្រយ័ត្ន​ មិន​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ធ្វើ​រឿង​អ្វី​មួយ​ដែល​អាច​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​នោះ​ទេ​។ ឧទាហរណ៍​ដូចជា​ការ​និយាយ​ដើម​គេ​ ដើរ​លេង​យប់​ជ្រៅ​ ឬ​ចាយ​លុយ​ខ្ជះខ្ជាយ។​ មិន​មែន​មិន​ឲ្យ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​មាន​កំណត់​ និង​មាន​វិន័យ​ខ្លះ​ៗ​ក្នុង​ការ​សប្បាយ​នោះ​ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​ដទៃ​ដឹង​ឡើយ៕​

ចុចអាន៖

អត្ថបទ៖ Pencharm