បាត់យូរ ឥឡូវ​ Song Joong Ki បង្ហាញ​មុខជាថ្មី ប្រែសម្រស់ញាក់សាច់

  • 2018-08-18 06:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាយូរ​ហើយ​ ដែល​តារា​សម្ដែង​ Song Joong Ki បាន​អវត្តមាន​ពី​គម្រប​ទស្សនាវដ្ដី​ ក្រោយ​រៀបការ​ហើយ។ ប៉ុន្តែ ពេល​នេះ​ លោក​បាន​វិល​មក​ជាថ្មី​ ជាមួយ​សម្រស់​ប្លែក​ពីមុន។

កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​សីហា​ ម្សិលមិញ​រូបថត​ច្រើន​សន្លឹក​របស់​តារា​សម្ដែង​ដ៏​ល្បី​ Song Joong Ki បាន​ទាក់ទា​ញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ជា​ច្រើន​ ជុំវិញ​ទ្វីបអាស៊ី។ បន្ទាប់​ពី​បាត់​មុខ​អស់​រយៈ​ពេល​ជា​យូរ​ លោក​បាន​ត្រឡប់​មក​វិញ​ ជាមួយ​ស្ទីល​សក់​វែង​រួញ​តិចៗ តែ​ស្រស់​សង្ហា​ប្លែក​មិន​ចាញ់​ពីមុន​ទេ។

​និយាយ​ពី​ទម្ងន់​របស់​លោក​ ក៏​ស្រក​ច្រើន​ដែរ បើ​ប្រៀបធៀប​ទៅ​កាល​ពី​ប៉ុន្មាន​ខែ​កន្លងទៅ។ ស្រប​ពេល​រឿង​ថ្មី​ជិត​បង្ហាញ​ខ្លួន​ ប្រជាប្រិយភាព​របស់​ស្វាមី​ Song Hye Kyo ក៏​ងើប​ឡើង​ជាថ្មី​គួរ​ឲ្យ​កត់​សម្គាល់​ដែរ៕

រូបបច្ចុប្បន្ន
រូបពីមុន

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម