២ ថ្ងៃ​ទៀត​ដល់​ហើយ! មាន​អី​ចង់​ជូន​ពរ​អ្នក​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​អត់?

  • 2018-08-18 08:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​​តែ​ ២ ថ្ងៃ​​ទៀត​ប៉ុណ្ណោះ​ ការ​ប្រលង​យក​​សញ្ញាប័ត្រ​ធំ​ជាង​គេ​​ក្នុង​ជិវិត​​សិក្សា​ថ្នាក់​ចំណេះ​​ទូទៅ​នឹង​ឈាន​ចូល​មក​ដល់​ហើយ។ ពេល​នេះ​បេក្ខជន​ប្រលង​​មួយ​ចំនួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ខណៈ​ខ្លះ​ទៀត​កំពុង​ភ័យ​ផង​ រំភើប​ផង​ជា​​មួយ​សង្វៀន​លើ​វិស័យ​អប់​រំ​នេះ។ ជា​​មួយ​គ្នា​ហ្នឹង មាន​អី​ចង់​ជូន​ពរ​ពួក​គាត់​​អត់?

ក្នុង​នាម​ជា​បុគ្គល​មាន​ស្នាដៃ​ក្នុង​វិស័យ​អប់រំ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និស្សិត នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​ធ្វើ​សេចក្ដី​ប្រកាស​ជូន​ពរ​ដល់​សិស្សថ្នាក់​ទី​១២​ទាំង​អស់​ឱ្យ​ប្រឡង​ជាប់ ​និង​​ទទួល​បាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា។

ក្រុម​និស្សិត​នៅ​ AUPP

សាស្រ្តាចារ្យ​បណ្ឌិត Kenneth Dunnសាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាលួ​ខាង​លើ​​បាន​លើក​ឡើង​ថា៖ "យើង​ដឹង​ហើយ​ថាអ្នក​ទាំង​អស់​បាន​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច​ចូល​រួម​ក្នុង​ការ​ប្រឡង​ដ៏​មាន​សារ​សំខាន់​នេះ។ សូម​ក្មួយៗ​ទាំង​អស់​​គ្នា ​​សម្រាក​​ឱ្យ​​បាន​​គ្រប់​គ្រាន់ ​និង​ពង្រឹង​ស្មារតី​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង។ ចូរ​ចង​ចាំ​ថា ការ​ចូល​រួម​ក្នុង​ការ​ប្រឡង​ដ៏​សំខាន់​បំផុត​នេះ ក្មួយៗ​​ត្រូវ​បង្ហាញ​នូវ​ភាព​មាន​វិន័យ​លើ​ខ្លួន​ឯង​ ការ​លើក​ទឹក​ចិត្ត និង​ការ​តស៊ូ ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជិវិត"។ **ចុះ​អ្នក​ទាំង​អស់​គ្នា មាន​អី​ចង់​ជូន​ពរ ដូច AUPP អត់?**

សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ត្រូវ​បាន​ទទួល​ស្គាល់​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឈាន​មុខ​គេ​នៅ​កម្ពុជា​ក្នុង​ការ​ផ្ដល់​ការ​អប់រំ​បែប​អាមេរិក សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់។ និស្សិត AUPP នឹង​ទទួល​បាន​សញ្ញាប័ត្រ​ពីរ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។ សញ្ញាប័ត្រ​មួយ​ចេញ​ដោយ AUPP និង​មួយ​ទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អារីហ្សូណា (University of Arizona) ដែល​មាន​ការ​ទទួល​ស្គាល់​ជា​សាកល។

AUPP មាន​​ទីតាំង​​ស្ថិត​​នៅ​អគារ​លេខ ២៧៨Hផ្លូវលេខ ២០១ R ភូមិ​ក្រោល​គោ សង្កាត់​​គី​ឡូម៉ែត្រ​រលេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ព័ត៌មានបន្ថែម សូម​ទាក់​ទង​ទៅ​កាន់​ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.k

អត្ថបទ៖ សុខណា