Messi ដាក់២គ្រាប់ឲ្យ Barca យក៣ពិន្ទុថ្ងៃបើកឆាក

  • 2018-08-18 23:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បានស៊ុតបញ្ចូលទី២គ្រាប់តែឯងនៅថ្ងៃបើកឆាក La Liga ជួយ Barcelona ដែលជាក្រុមការពារតំណែងជើងឯកបានយកឈ្នះ Alaves ក្នុងលទ្ធផល៣ទល់នឹង០។

គ្រាប់ទីមួយរបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនគឺជាការទាត់ Free Kick យ៉ាងល្អបញ្ចូលទីនៅនាទី៦៤។ គ្រាប់នេះដែរគឺជាគ្រាប់ទី៦០០០របស់ក្រុមយក្សរបស់កាតាឡាន់នៅប្រវត្តិសាស្ត្រ La Liga។

Philippe Coutinho ដែលទើបប្ដូរចូលនៅចប់វគ្គទីមួយនោះរកបានមួយគ្រាប់ដែរនៅនាទី៨៣ មុនពេលដែល Messi ដដែលបន្ថែម១គ្រាប់ទៀតនៅចុងម៉ោងនាទី ៩០ + ២ ជួយម្ចាស់ផ្ទះយក៣ពិន្ទុដោយស្រួលនៅសប្ដាហ៍ទីមួយ។

លទ្ធផលគូផ្សេងទៀត Celta Vigo ១ - ១ Espanyol និង Villarreal ១ - ២ Real Sociedad។ ជ័យជម្នះយប់មិញធ្វើឲ្យ Barcelona ឈរលេខ១ជាបណ្ដោះអាសន្នតាមពីក្រោយដោយ Levante និង Real Sociedad ដែលមាន៣ពិន្ទុដូចគ្នា៕

ប្រភព៖ Marca   អត្ថបទ៖ វីរ័ត្ន