Chelsea បន្តកើប៣ពិន្ទុស្របពេល Arsenal បន្តបរាជ័យនៅលីគ

  • 2018-08-18 23:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បានបន្តជ័យជម្នះរបស់ខ្លួននៅ Premier League សប្ដាហ៍ទី២ក្រោយយកឈ្នះ Arsenal ដោយលទ្ធផលតានតឹង ៣ទល់នឹង២។

នេះគឺជាជ័យជម្នះ២ប្រកួតជាប់គ្នាហើយរបស់ក្រុមរហស្សនាមថាតោខៀវក្រោមការបង្វឹករបស់អ្នកចាត់ការថ្មី Maurizio Sarri ស្របពេល Arsenal ដែលដឹកនាំដោយលោក Unai Emery នៅមិនទាន់បាន៣ពិន្ទុនៅឡើយទេបន្ទាប់ពីសប្ដាហ៍មុនចាញ់ Manchester City ០ - ២។

អតីតអ្នកចាត់ការ Sevilla និង Paris Saint Germain បានក្លាយជាអ្នកចាត់ការ Arsenal ដំបូងដែលចាញ់២ប្រកួតជាប់គ្នានៅលីគគិតចាប់តាំងពីជំនាន់លោក Steve Burtenshaw ដែលដឹកនាំក្រុមអំឡុងឆ្នាំ១៩៨៦ចាញ់៣ប្រកួតជាប់គ្នា។

ការប្រកួតយប់មិញក្រុមទាំងពីរបញ្ចប់វគ្គទីមួយដោយមានលទ្ធផលស្មើគ្នា ២ទល់នឹង២ប៉ុណ្ណោះ ដែល Chelsea ស៊ុតបញ្ចូលទីដោយ Pedro (នាទី៩), Morata (នាទី២០)។ Arsenal រកគ្រាប់បានដោយ Mkhitaryan (នាទី៣៧), Iwobi (នាទី៤១)។

យ៉ាងណានៅនាទី ៨១ Marcos Alonso បានក្លាយជាវីរបុរសស៊ុតបញ្ចូលទីក្រុមភ្ញៀវបានសម្រេចជួយ Chelsea បាន៣ពិន្ទុបន្ថែមក្រោមការបញ្ជូនឲ្យរបស់ Pedro៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម