មិន​ធម្មតា! សំបុត្រ​ការ​ប្រគំ​តន្ត្រី​​​របស់ BTSនៅ​ពហុ​កីឡដ្ឋាន​អាមេរិក ក្នុង​ពេល​ត្រឹម ១៥ នាទី លក់​អស់​​ខ្ទេច​គ្មាន​សល់

  • 2018-08-19 07:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ដើម​ខែ​សីហា​នេះ ក្រុម​ចម្រៀង BTS ទើប​តែ​ប្រកាស​ថា​ជា​ក្រុម​កូរ៉េ​ដំបូង​គេ​ដែល​បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ក្នុង​ពហុ​កីឡដ្ឋាន​ដ៏​ល្បី​មួយ​ក្នុង​សហរដ្ឋ​អាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​យប់​ថ្ងៃ​ទី ១៧ ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី​នេះ​ដែរ បាន​លក់​សំបុត្រ​ចំនួន ៤០ ០០០ កៅអី អស់​គ្មាន​សល់​សូម្បី​មួយ​សន្លឹក។ សំបុត្រ​សម្រាប់​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី ០៦ ខែ​តុលា​ខាង​មុខ​នេះ ត្រូវ​បាន​ចាប់​ដាក់​លក់​នៅ​ម៉ោង ៤ រសៀល (ម៉ោង​ក្នុង​តំបន់) ហើយ​នៅ​ម៉ោង ៥ និង ០៦ នាទី ខាង​ផ្នែក​លក់​សំបុត្រ​បាន​ប្រកាស​ថា សំបុត្រ​ត្រូវ​បាន​លក់​អស់​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រប់គ្នា​ជឿជាក់​ថា សំបុត្រ​ទាំង​នោះ តាម​ពិត​ទៅ​លក់​អស់​តាំង​ពី ១៥ នាទី​ដំបូង​ក្រោយ​ពេល​ចាប់​បើក​លក់​មក​ម្ល៉េះ។

បើ​តាម​គណនី Twitter ​ផ្លូវការ​របស់ Citi Field ក៏​បាន​ប្រកាស​ដែរ​ថា៖ "អរគុណ #BTSArmy! ដោយសារ​តែ​តម្រូវការ​មក​ច្រើន​សន្ធឹកសន្ធាប់​ពេក ឥឡូវ​នេះ សំបុត្រ​គឺ​មិន​មាន​សល់​ទៀត​ទេ​សម្រាប់​ការ​ប្រគំ​តន្ត្រី​របស់ BTS។ ពួក​យើង​សង្ឃឹម​ថា​នឹង​ជួប​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី ០៦ ខែ​តុលា​ខាង​មុខ​នេះ"៕ ​

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម