ភាពយន្ត​ឯកសារ​របស់ Pep Guadiola បង្ហើប​ពី​របៀប​បិទ​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់ Liverpool

  • 2018-08-19 09:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ត្រូវ​បញ្ឈប់​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​៣​នាក់​របស់ Liverpool គឺ Salah, Sadio Mane and Roberto Firmino ដោយ​របៀប​ណា?

វា​ជា​សំណួរ​ដែល​គ្រូ​បង្វឹក​​ភាគ​ច្រើន​បាន​លើក​ឡើង ប៉ុន្តែ​មិន​​មាន​ចម្លើយ​ឡើយ​​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ចុងក្រោយ​នេះ​។ តែ Pep Guardiola អ្នកចាត់ការ​ទូទៅ​របស់ Man City ធ្វើ​បាន ​ដោយ​បាន​យក​ឈ្នះ Liverpool ៥-០ នៅ​កីឡដ្ឋាន Etihad កាល​ពី​ខែ​កញ្ញា ឆ្នាំ​ទៅ។

នៅ​ក្នុង​វីដេអូ ដែល​មាន​ចំណង​ជើង​ថា All or Nothing – Manchester City ផលិត​ដោយ​ក្រុមហ៊ុន Amazon មាន​៨​ភាគ​ដែល​និយាយ​ពី​យុទ្ធនាការ​អំឡុង​រដូវកាល ២០១៧-១៨ នៅ​ពេល​ដែល Man City លើក​ពាន Premier Leauge ដោយ​មាន​១០០​ពិន្ទុ បាន​ក្លាយ​ទៅ​ជា​ក្រុម​ដំបូង​គេ​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​បែប​នេះ​នៅ Premier League ។

​”All or Nothing – Manchester City” ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​​ខាងក្រោយ​ទីលាន​របស់​កីឡាករ​អាជីព គ្រូ​បង្វឹក និង បុគ្គលិក​របស់​ក្លឹប​ ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង។ នៅ​ក្នុង​វីដេអូ​នោះ​ក៏​និយាយ​រៀបរាប់​អំពី វិធីសាស្រ្ត​ក្នុងការ​បិទ​កំពូល​ខ្សែ​ប្រយុទ្ធ Liverpool ផង​ដែរ។

សារ​ដែល​សំខាន់​របស់​គ្រូ​បង្វឹក​អេស្ប៉ាញ​ក្នុងវីដេអូ​ ​បង្ហាញ​ពី​សកម្មភាព​ក្នុង​បន្ទប់​តូច​មួយ​​ដែល​លោក Guardiola ប្រាប់​ពី​យុទ្ធសាស្រ្ត​ដល់​កូន​ក្រុម​មុន​ចេញ​ទៅ​​សមរភូមិ​វាល​ស្មៅ ​ដើម្បី​បញ្ឈប់​ការ​គំរាម​កំហែង​របស់​ហង្ស​ក្រហម​គឺ "close the channels ឬ បិទ​ប្រអប់" ជា​តំបន់​ដែល​លោក​គិត​ថា Salah និង Mane តែង​វាយ​លុក។

​”"ថ្ងៃ​នេះ​ខ្ញុំ​នឹង​ពន្យល់​អ្នក​ពី​អ្វី​ដែល​ Liverpool ​ធ្វើ​នៅ​ពេល​វាយ​លុក​។ គេ​ជា​ក្រុម​ពូកែ​រត់ [យើង] ត្រូវ​រត់​ប្រដេញ ដោយសារ​តែ​​ទីលាន​ផ្នែក​ខាង​លើ​សំខាន់។ ថ្ងៃ​នេះ នៅ​ពេល​បាល់​មក​ដល់​ក្រៅ​ប្រអប់​គ្រោះថ្នាក់ ត្រូវ​ផ្តោត​ទៅ​លើ​តែ Mane និង Salah ព្រោះ​ពេល​បាល់​ចូល​ដល់​តំបន់​កណ្តាល ពួកគេ នឹង​បំលាស់​ទី​ទៅ​ស្លាប"។ "ពួកគេ​លឿន​ណាស់ សូម្បី​ [Man City] ក៏​ពិបាក​តាម។ ព្យាយាម​ដេញ​​ក្រៅ​ប្រអប់ ហើយ បិទ​ក្នុង​ប្រអប់" Guadiola ពន្យល់​​ក្នុង​វីដេអូ។

វីដេអូ​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មិន​ត្រឹម​តែ​ល្អ​សម្រាប់​អ្នក​គាំទ្រ​របស់ Man City ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​ទូទៅ វា​ឆ្លុះ​បញ្ចាំង​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​បាល់ទាត់​ដ៏​​ស្វិតស្វាញ និង ប៉ិនប្រសព្វ​របស់ Guadiola ដែល​ជោគជ័យ​​នៅ​លីគ​បាល់ទាត់​ធំៗ​ជា​ច្រើន​របស់​ពិភពលោក៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម