អត់ឃើញច្បាស់ស្ដាយ! ក្រុមក្មេងស្រីថៃចេញ​ MV Cover បទ​ "Ddu-Du Ddu-Du" ឡើងឡូយ

  • 2018-08-20 01:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ក្មេង​ស្រី​ថៃ​ដែល​មាន​សមាជិក​ ៤នាក់​ និង​ល្បី​ឈ្មោះ​តាម​រយៈ​ស្នាដៃ Cover បទ​ BLACKPINK នា​ពេល​កន្លង​មក​ បាន​ចេញ​មុខជាថ្មី​ជាមួយ​វីដេអូ​ថ្មី ហើយ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេញ​​ប្រទេស​ថៃ។

ក្រុម​ក្មេង​ស្រី​ដែល​មាន​ឈ្មោះ​ថា​ Deksorkrao បាន​បង្ហាញ​មុខ​ជា​ថ្មី​ហើយ​ ជាមួយ​បទ​ថ្មី​ "Ddu-Du Ddu-Du" របស់​ក្រុម​ BLACKPINK។ ចេញ​មុខ​លើក​នេះ​ អ្នក​ទាំង​ ៤​កាន់​តែទាក់​បាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ ព្រោះ​ប្លង់​សម្ដែង​ ក៏​ដូចជា​ការ​លេង​ទឹក​មុខ​ ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ។ វីដេអូរបស់​ពួកគេ​ ចេញ​កាល​ពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ ២០១៨ ហើយ​មកទល់​ថ្ងៃ​នេះ​ (ថ្ងៃទី​ ២០ ខែសីហា) ចំនួន​អ្នក​ចូល​មើល​កើន​ដល់ជាង​ ៣៩ម៉ឺនដង​ហើយ។

ចង់​ដឹង​ថា​ ទស្សនីយភាព​ថ្មី​ដែល​ជា​ស្នាដៃ​ Cover របស់​ Deksorkrao ល្អ​មើល​ ឬ​យ៉ាង​ណា ​ទស្សនាដូចខាង​ក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម