ទិដ្ឋភាព សង្គ្រោះបន្ទាន់​បេក្ខជន​ប្រលង​បាក់ឌុប​ ព្រឹកមិញ​ នៅខេត្តក្រចេះ

  • 2018-08-20 01:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព ក្នុង​​អំឡុង​ពេល​នៃ​​ដំណើរ​ការ​​សំណេរ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ដោយ​សារ​មាន​អាការៈ​វិល​មុខ ខ្យល់គរ ក្អួត ជាដើម​។ ក្នុង​នោះ បេក្ខជន​ខ្លះ បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការៈ​ធូរ​ស្រាល​ក្រោយ​ទទួល​បាន​ជំនួយ សង្គ្រោះ​បឋម ពី​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​នោះ។ សំណេនេះបង្ហោះ​ឡើង​ដោយ​ផេក​របស់​ ក្រសួង​អប់រំ កាលពីព្រឹកមិញ។

សូមទស្សនារូបភាព

បេក្ខជន​ប្រឡងនៃមណ្ឌលវិទ្យាល័យក្រុងក្រចេះខាងកើត មាន​អាការៈស្លេកស្លាំងខ្លាំង ត្រូវបានជួយសង្គ្រោះដោយបញ្ចូន​ទៅមន្ទីរពេទ្យខេត្តក្រចេះ។

សូមចុចអាន៖ ទិដ្ឋភាព​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាត់​វិញ្ញាសា​ប្រលង​បាក់​ឌុប ប្រកាស​បើក​ថ្ងៃ​ប្រលង​ដំបូង (វីដេអូ)

បេក្ខជនមានអាការៈចុកពោះខ្លាំង ក្រុមគ្រូពេទ្យបានឲ្យថ្នាំ ហើយលោកគ្រូក៏បានឲ្យបាយ និង ចេកដើម្បីបរិភោគ។ ដោយអការៈមិនបានធូរស្បើយ លោកប្រធានមណ្ឌលបានអនុញ្ញាតឲ្យបេក្ខជនប្រលងនៅក្រៅបន្ទប់ ដោយមាន​អនុរក្សឈ្មោះត្រួតពិនិត្យ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា