អ្នក​គ្រប់គ្រង​ក្រុម BLACKPINK ​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ក្ដៅ​ស្លឹក​ត្រចៀក ក្រោយ​ច្រាន​បុរស​ចំណាស់​ម្នាក់​ចេញ​ពី​ផ្លូវ

  • 2018-08-20 02:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់គ្រង​ក្រុម​ចម្រៀង BLACKPINK កំពុង​ទទួល​បាន​ការ​រិះ​គន់​ និង​ខឹង​សម្បារ​ជា​ខ្លាំង ក្រោយ​ចាប់​បាន​ដោយ​កាមេរ៉ា ឃើញ​រុញ​បុរស​វ័យ​ចំណាស់​ម្នាក់​ចេញ​ ខណៈ​គាត់​គ្រាន់​តែ​ដើរ​កាត់​ផ្លូវ​សោះ។

តាម​រូបភាព បុរស​វ័យ​ចំណាស់​រូប​នោះ ហាក់​ដូច​ជា​ខឹង និង​ងាក​បែរ​ក្រោយ ស្ដី​ឲ្យ​អ្នក​គ្រប់គ្រង​រូប​នោះ។ ក្រោយ​រឿង​រ៉ាវ​ទាំង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ មហាជន​ជា​ច្រើន​ក៏​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ដែរ រហូត​ដល់​អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា៖

“តើ​គ្រាន់​តែ​ជា​តារា​ល្បី អាច​ធ្វើ​ឲ្យ​ពួកគេ​​ក្លាយ​ជា​មនុស្ស​ឋានៈ​ខ្ពស់​មែន​ទេ?”

"ហើយ​កន្លែង​ហ្នឹង​ក្រែង​ជា​ព្រលានយន្តហោះ​ទេ​តើ​អី? ហើយ​អ្នក​គ្រប់គ្រង​ហ្នឹង កំពុង​ធ្វើ​ស្អី​នៅ​កន្លែង​សាធារណៈ​បែប​នេះ វា​មិន​មែន​ជា​កន្លែង​ធ្វើ​ឡើង​សម្រាប់​តែ BLACKPINK នោះ​ទេ"។

"គ្រប់គ្នា​បាន​ឃើញ គាត់​ដើរ​ឆ្លង​កាត់​ផ្លូវ​ធម្មតា អ្នក​គ្រប់គ្រង​ហ្នឹង​ដូច​ជា​ជ្រុល​ពេក​ហើយ"។

"គាត់​ជា​មនុស្ស​ចាស់​ណា ហើយ​ដូច​ជា​ការពារ​ក្រុមខ្លាំង​ម្ល៉េះ"។

ក្នុង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​ដែរ មហាជន​បាន​បញ្ជាក់​ដែរ​ថា ពួក​គេ​មិន​បាន​ស្ដី​ឲ្យ​ក្រុម BLACKPINK នោះ​ទេ ពួកគេ​សំដៅ​លើ​អ្នក​គ្រប់គ្រង​រូប​នោះ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា