អតីត​​​​ជម្រើស​ជាតិ​រូប​នេះ​ជួយ​ដោន​ថោន​លើក​ពាន Futsal ជាតិ​​ទាំង​ដែក​ក្នុង​ចង្កេះ

  • 2018-08-20 02:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ ហេង សុខលី អតីត​កីឡាករ​ភ្នំពេញ​ក្រោន និង​ជម្រើស​ជាតិ​​កម្ពុជា​អំឡុង​ឆ្នាំ​២០១៣ ​ដែល​ជួយ​ឲ្យ​ក្លឹប ដោន​ថោន​ ​យក​ឈ្នះ​ កំចាយមារ​ ៥-៣ ដើម្បី​លើក​ពាន Futsal ជាតិ​ Clear ឆ្នាំ​២០១៨ កាល​ពី​​ចុង​សប្ដាហ៍​​កន្លង​ទៅ​នេះ​គឺ​លេង​ទាំង​ដែក​នៅ​ជាប់​ចង្កេះ​​មិន​ទាន់​យក​ចេញ។

លោក ចេត ច័ន្ទ​រចនា

​លោក ចេត ច័ន្ទ​រចនា គ្រូ​បង្វឹក​របស់​ក្លឹប ដោន​ថោន បាន​បង្ហើប​​ឲ្យ​ដឹង​ថា ហេង សុខ​លី បាន​ឈប់​ពី​ក្លឹប​អាជីព​អំឡុង​ឆ្នាំ​២០១៣ ដោយ​សារ​បញ្ហា​ឆ្អឹង​ចង្កេះ​បាក់។ ក្រោយ​មក​កីឡាករ​ខាង​លើ​បាន​ដាក់​ដែក​ ដើម្បី​ព្យាបាល​តាំង​ពី​ពេល​នោះ​មក ដល់​ពេល​នេះ​មិន​ទាន់​ដក​ចេញ​វិញ​ឡើយ។

​បើ​ទោះ​ដែក​នៅ​ជាប់​ក្នុង​ចង្កេះ​របស់​គេ​មែន​​គ្រូ​​បង្វឹក​រូប​នេះ​បាន​អះអាង​ថា សមត្ថភាព​របស់​ សុខ​លី នៅ​ពេល​នេះ​សឹង​តែ​ដូច​ពី​មុន​១០០​%។ ហេង​ សុខ​លី ធ្លាប់​ជា​កីឡាករ​លេចធ្លោ​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ និង​ភ្នំពេញ​ក្រោន ដែល​បោះបង់​អាជីព​នេះ​ចោល​ដោយ​សារ​​របួស​ចង្កេះ។

  • ​លោក ចេត ច័ន្ទ​រចនា​ ក៏​បាន​ជាប់​ជា​គ្រូ​ល្អ​ប្រចាំ​ឆ្នាំ​២០១៨ ក្នុង​ពាន​រង្វាន់ Futsal ជាតិ Clear ២០១៨

  • ជើង​ឯក​បាន​ទៅ​លើ ដោន​ថោន ប្រាក់​រង្វាន់ ៣០​លាន

  • ជើង​ឯក​រង​កំចាយមារ ១៥​លាន​រៀល​

  • ជយលាភី​លេខ​៣​បាន​ទៅ​លើ​ឪម៉ាល់​១០​លាន​រៀល​

  • លេខ​៤​​បាន​ទៅ​លើ​ Home Sport ប្រាក់​រង្វាន់ ៥​លាន​រៀល​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម