ដៃ​ស្ដាំ​ Honda ​ចាប់​ផ្ដើម ​មើល​ជើង​កីឡាករ ​ត្រៀម​ហៅ​ចូល​ជម្រើស​ជាតិ​ហើយ

  • 2018-08-20 02:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​ប្រកួត​រវាង​ក្រុម ​ណាហ្គាវើល ​និង​បឹង​កេត ​គេ​សង្កេត​ឃើញ​ថា​ដៃ​ស្ដាំ​អ្នក​ចាត់ការ Keisuke Honda ​ឈ្មោះ​ថា​ Felix Agustin Gonzalez ​បាន​ទៅ​ទស្សនា​ផ្ទាល់ ​និង​កត់​ចំណាំ​កីឡាករ​ផង​​ដែរ។

ដោយ​ការ​ទៅ​ទស្សនា​នោះ ​លោក Felix ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំង ​ទៅ​លើ​កីឡាករ​កម្ពុជា។ ​ខណៈ​ដែល​នេះ​អាច​ជា​គោលការណ៍​របស់​អ្នក​ចាត់ការ Honda ​ដែល​កំពុង​នៅ​អូស្ត្រាលី ​ដើម្បី​មើល​កីឡាករ​ម្នាក់​ៗ ​ថា​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ចូល​ជម្រើស​ជាតិ​បាន​ឬ​ទេ។ ​នេះ​ដូច​ទៅ​នឹង​អ្វី​ដែល​អតីត​កីឡាករ​ជប៉ុន​បាន​បញ្ជាក់​រួច​ហើយ​ថា ​លោក​នៅ​ក្រៅ​ប្រទេស​មែន ប៉ុន្តែ​មាន​ក្រុម​ការងារ​នៅ​កម្ពុជា​ជា​និច្ច ​ដើម្បី​តាមដាន​ការ​ប្រកួត​លីគ​និង​កីឡាករ​ម្នាក់​ៗ។

លោក Felix ​សញ្ជាតិ​អាហ្សង់ទីន​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​កម្ពុជា​តែ​ម្ដង ​ដើម្បី​ដឹកនាំ​ក្រុម​លេង​មិត្តភាព​នា​ពេល​ខាង​មុខ។ ដោយ​កម្ពុជា ​នឹង​ត្រូវ​លេង​មិត្តភាព​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា ​លេង​ទល់​ក្រុម​ទីម័រ​នៅ​ថ្ងៃ​ទី​១២​ខែ​តុលា ​និង​លេង​ទល់​ក្រុម​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១៦​ខែ​តុលា​ខាង​មុខ​នេះ។ ​ការ​លេង​មិត្តភាព​នៅ​ក្នុង​ដី​ខ្លួន​ឯង​៣​ប្រកួត​នេះ គឺ​ដើម្បី​​ត្រៀម​ទៅ​លេង​ពាន​រង្វាន់ Suzuki Cup ​នៅ​ចុង​ឆ្នាំ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម