បរាជ័យ​យប់​មិញ​ធ្វើ​ឲ្យ​ Pogba ខូច​កំណត់ត្រា​ល្អ​មួយ​របស់​គេ​នៅ Man Utd

  • 2018-08-20 02:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​បរាជ័យ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​លទ្ធផល​ ៣​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ Brighton កាល​ពី​យប់​មិញ​។​

គ្រាប់​ Lukaku នៅ​នាទី​៣៤​ និង​បាល់​ប៉េណាល់ទី​ នៅ​នាទី​៩០+៥​របស់​ Pogba មិន​អាច​ជួយ​ឲ្យ​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​ទទួល​ជ័យ​ជម្នះ​បាន​ទេ ត្បិត​អី De Gea បាន​ធ្វើ​ឲ្យ​របូត​បាល់​៣​គ្រាប់​ពី​ការ​ស៊ុត​ចំ​គោល​ដៅ​៣​លើក​របស់​ម្ចាស់​ផ្ទះ។​

​បាល់​ទាំង​៣​របស់​ Brighton ធ្វើ​បាន​ដោយ​ Murray នៅ​នាទី​២៥, Duffy នៅ​នាទី​២៧​ និង​ Groß នៅ​នាទី​៤៤​។ ការ​របូត​៣​គ្រាប់​នៅ​វគ្គ​ទី​មួយ​នេះ​គឺ​ជា​លើក​ទី​១០​ប៉ុណ្ណោះ​របស់​ United នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League។​ លើក​ចុង​ក្រោយ​ដែល​ពួកគេ​ត្រូវ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​នៅ​វគ្គ​ទី​មួយ​គឺ​ការ​ប៉ះ​ Arsenal កាល​ពី​ឆ្នាំ​២០១៥។​

បរាជ័យ​យប់​មិញ​ក៏​ធ្វើ​ឲ្យ​ខូច​កំណត់ត្រា​​ល្អ​មួយ​ដែរ​របស់​ Pogba ដោយសារ​១១​ប្រកួត​កន្លង​មក​ លើក​ណា​ដែល​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូប​នេះ​ស៊ុត​បញ្ចូល​ទី​ United មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​​នោះ​ទេ៕

ប្រភព៖ Premier League   អត្ថបទ៖ វិរ័ត្ន