ប្ដីខំពរកូនជូនប្រពន្ធមកប្រឡងបាក់ឌុបព្រឹកមិញ ស្រាប់តែជួបរឿងស្មានមិនដល់មួយ

  • 2018-08-20 03:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ប្រឡង​បាក់ឌុប​ម្នាក់​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​សន្ធរ​មុខ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​ដល់​ម៉ោង​ត្រូវ​ចូល​ប្រឡង​ម៉ោង ៧៖ ៣០​នាទី​ទៅ​ហើយ ទើប​តែ​មក​ដល់​មណ្ឌល​ប្រឡង​ដែល​មាន​ស្វាមី​ពរ​កូន​តូច​ម្នាក់​ជូន​មក​ជាមួយ​ផង​នោះ ស្រាប់​តែ​ថា​ច្រឡំ​មណ្ឌល​ប្រឡង​ទៅ​វិញ។

អ្នក​ប្រមាញ់​រូប​ថត​របស់​ Sabay ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា បេក្ខនារី​ដែល​មក​ប្រឡង​បាក់​ឌុប​មាន​កូន​ប្រុស​ម្នាក់​នោះ ជា​បេក្ខជន​បំពេញ​វិជ្ជា ឬ​ស្វៃរិន ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​មួយ​នៅ​សង្កាត់ទឹក​ល្អក់​២ តែ​ដល់​ម៉ោង​ប្រឡង​ទៅ​ហើយ​នោះ បែរ​ជា​ច្រឡំ​មណ្ឌល​ទៀត។ ភ្លាម​ៗ​នោះ ក៏​ត្រូវ​បាន​ពូ​ម៉ូតូ​ឌុប​នៅ​ក្បែរ​នោះ ដឹក​ទាំង​ប្ដី ទាំង​កូន និង​ប្រពន្ធ​ដែល​ជា​បេក្ខជន​ប្រឡង​ទៅ​រក​មណ្ឌល​ពិត​ប្រាកដ​របស់​របស់​ខ្លួន ទាំង​អារម្មណ៍​ជ្រួល​ច្របល់​ ព្រោះ​គេ​ចូល​ស្ងាត់​មណ្ឌល​អស់​ហើយ៕

អត្ថបទ៖ វឌ្ឍនៈ