រូបថត​គួរ​ឲ្យ​អាម៉ាស់​របស់​ចៀវៃ ត្រូវ​គេ​ថត​បាន​សា​ជា​ថ្មី

  • 2018-08-20 07:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​បណ្ដាញ​សារព័ត៌មាន​ចិន បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​នេះ​ថា តារា​សម្ដែង Ruby Lin (ចៀវៃ) បាន​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ហាង​មួយ​ក្នុង​ទីក្រុង​សៀង​ហៃ។

ក្នុង​ការ​ចូលរួម​កម្មវិធី​នោះ​ដែរ តារា​សម្ដែង​រូប​នេះ ស្លៀកពាក់​មិន​សូវ​ជា​ឡូយ​ឆាយ​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​មើល​ទៅ នៅ​តែ​ស្រស់​ស្អាត​ខ្លាំង​ដដែល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​រូបភាព​ដ៏​ស្រស់​ស្អាត​ទាំង​ប៉ុន្មាន​ដែល​បាន​ថត​បាន​នោះ អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​សា​ជា​ថ្មី ក្រោយ​រូបភាព​មួយ​ក្នុង​ចំណោម​រូប​ដែល​ថត​បាន​នោះ បង្ហាញ​ឲ្យ​ឃើញ​ពី​ស្នាម​ជ្រីវជ្រួញ​​ជា​ច្រើន​លើ​ផ្ទៃ​មុខ​របស់​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ​ ដែល​ធ្វើ​ឲ្យ​រូប​នាង​មើល​ទៅ​ឃើញ​អាក្រក់​ជា​ខ្លាំង។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ អំឡុង​ពេល​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​មួយ​នៅ​កោះ Qing Dao រូបថត​ដ៏​អាម៉ាស់​មួយ​សន្លឹក​របស់​នាង​ក៏​ត្រូវ​បាន​ថត​បាន​នោះ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រិះគន់​ពី​សម្រស់​របស់​នាង៕​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា