តួឯកប្រុសស្រីរឿង «I am not a fool» លើកពីលក្ខណៈពិសេសរឿងថ្មីនេះ (មានវីដេអូ)

  • 2018-08-20 08:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តភាគថ្មីមួយដែលមានតែក្នុង Soyo ត្រៀមបង្ហាញខ្លួនជាផ្លូវការ រឿង «I am not a fool​» មានលក្ខណៈពិសេសគួរជាទីចាប់អារម្មណ៍ ដែលប្រិយមិត្តមិនគួររំលង។

តួឯករឿង «I am not a fool​»

ភាពយន្តថ្មីនេះជាការដឹកនាំដោយ លោក ដាំង កុសល អ្នកដឹកនាំក្រុមផលិតវ័យក្មេង​ Drama TV ដែលមានបទពិសោធន៍លើការផលិតវីដេអូពាណិជ្ជកម្ម និងកម្មវិធីទូរទស្សន៍ ហើយសម្ដែងដោយ​តា​រាសម្ដែងថ្មីវ័យក្មេង និងមានទេពកោសល្យ ដូចជាកញ្ញា ដាលែន និងយុវជន ឃៀង ដែលត្រុវបានជ្រើសរើស​ក្នុងចំណោមបេក្ខជនជាច្រើនរូប។

បើតាមការបកស្រាយរបស់ កញ្ញា ដាលែន តារាសម្ដែងភាពយន្តភាគខ្លីជាច្រើនមកហើយ ប្រាប់ឱ្យដឹងថា ភាពយន្តរឿង «I am not a fool» នេះជារឿងថ្មីដំបូងរបស់កញ្ញា ដែលសម្ដែងជាមួយ យុវជន ឃៀង ដោយតម្រូវឱ្យតួក្មេងស្រីដ៏ស្រស់ស្អាត តែអាឡិកអាឡក់ ទៅតាមស្រលាញ់ តួប្រុសដែលជាបុរស​សំបូរស្នេហ៍ រូបស្រស់សង្ហាក្នុងសាលារៀន។

កញ្ញា ដាលែន តួឯក កាហុង ក្នុងរឿង «I am not a fool»

ភាពយន្តថ្មីផងដែរ​ មានលក្ខណៈពិសេសបន្ថែមទៀត ត្រង់ថា កញ្ញា ដាលែន សម្តែងជាតួ កាហុង នឹងត្រូវ ផ្លាស់ប្តូរចរិកតួឯក ឡិកឡក់ ទៅជាស្រីស្អាតមានរបៀបឡើងវីញ តែនាងត្រូវហ្វឹកហាត់ធ្វើជារបៀប​ស្រីស្អាត។ «I am not a fool» ជាសាច់រឿងបែបយុវវ័យ មានស្នេហា មានភាពកំប្លែង ប្លែកខុសពីភាពយន្តផ្សេង ពិសេសសារអប់រំជាច្រើនថែមទៀតផង នេះបើតាមការបញ្ចាក់បន្ថែមរបស់តួឯកទាំង២។

រីឯកំឡោះសង្ហា ឃៀង ដើរតួឯកប្រុសស្អាត​ ភារម្យ ក្នុងរឿង «I am not a fool» ប្រាប់ថា នេះក៏លើកដំបូងរបស់ខ្លួនផងដែរ ក្នុងការសម្តែងជាតួឯក រូបគេរីករាយ និងការពេញចិត្តលើសាច់រឿងមួយនេះដូចគ្នា នឹងកញ្ញា ដាលែន។ តារាសម្ដែងវ័យក្មេងទាំង២សង្ឃឹម ប្រិយមិត្តអ្នកគាំ​ទ្ររូបគេទាំង២នាក់នឹងគាំទ្រការសម្ដែងរឿងខ្នាត Web Series របស់ខ្លួនម្តងនេះ ដែលមានក្នុង App Soyo ឆាប់ៗនេះហើយ។

លោក ឃៀង តួឯក ភារម្យ ក្នុងរឿង «I am not a fool»

ខាងក្រោមនេះជាវីដេអូ បទសម្ភាសខ្លីជាមួយតារាទាំង២រូប។ ចង់ដឹងថារឿងនេះនឹងប្លែក ហើយអាចនឹងល្អមើលត្រូវចិត្តប្រិយមិត្ត ឬអត់ទោះទស្សនាបទសម្ភាសខាងក្រោម៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម