២ ចំណុច​​ដែល​គ្រូ​ណាហ្គា​មើល​ឃើញ​ នាំ​ឲ្យ​​ក្រុម​ខ្លួន​ឈ្នះ​បឹង​កេត ២-០

  • 2018-08-20 07:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បឹង​កេត ២-០ សម្រាប់​សប្ដាហ៍​ទី​១៨ នៃ​លីគ​កំពូល​កម្ពុជា ដើម្បី​ឡើង​មក​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នៅ​ស្តាតចាស់។

លោក មាស ចាន់ណា

​ទាក់​ទង​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ​លោក មាស ចាន់ណា គ្រូ​បង្វឹក​ណាហ្គាវើល​បាន​បញ្ជាក់​ថា ​មាន​ពីរ​ចំណុច​ដែល​ធ្វើ​ឲ្យ​ណាហ្គា​អាច​ឈ្នះ​​​បឹង​កេត។

១-​ សុះ ស៊ូហាណា ៖ ​គ្រូ​បង្វឹក​ខាង​លើ​​​មើល​ឃើញ​ថា ការ​ដាក់ ហាណា ឲ្យ​ចូល​លេង​វគ្គ​ទី​២ គឺ​​ធ្វើ​ឲ្យ​ការ​ប្រកួត​លើ​ទីលាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង ពោល​គឺ​កីឡាករ​រូប​នេះ​នាំ​លេង​បាន​ល្អ​នៅ​ចំណុច​កណ្ដាល​ធ្វើ​ឲ្យ​​ក្រុម​របស់​លោក​អាច​បំបែក​ទម្រង់​លេង​របស់​បឹង​កេត​​បាន។ ​មុន​ពេល​ដាក់​កីឡាករ​រូប​នេះ​ចូល ចំណុច​កណ្ដាល​របស់​ណាហ្គា​ហាក់​ចាញ់​ប្រៀប​បឹង​កេត​។ ប៉ុន្តែ​នៅ​ពេល​ដាក់​ ហាណា ចូល​ភ្លាម​ធ្វើ​ឲ្យ​ណាហ្គា​ប្រែ​ជា​មាន​ទម្រង់​លេង​ល្អ​ជាង​បឹង​កេត​វិញ​នៅ​ត្រង់​ចំណុច​កណ្ដាល​។

សុះ ស៊ូហាណា (លេខ ១២ )

២-​ គ្មាន​លោក​ ហៅ សុជាតិ លើ​ទីលាន៖ ​ចំណុច​នេះ​លោក​មាស​ចាន់​ណា​យល់​ថា ការ​គ្មាន​គ្រូ​បង្វឹក​បញ្ជា​លើ​ទីលាន​​អាច​ធ្វើ​ឲ្យ​​​ប៉ះពាល់​អារម្មណ៍​កីឡាករ​​ផង​ដែរ។

គិត​ត្រឹម​សប្ដាហ៍​ទី​១៨​​ ណាហ្គាវើល ឡើង​មក​ឈរ​លេខ ១ បណ្ដោះ​អាសន្ន​ដោយ​មាន ៤៤ ពិន្ទុ​ស្រប​ពេល​​បឹង​កេត​មាន ៤២ ពិន្ទុ​ស្ថិត​នៅ​លេខ​២​ លើ​វិសាខា​​ដែល​ជា​ក្រុម​លេខ ៣ មាន ៤១​ ពិន្ទុ៕ ​​

លោក ហៅ សុជាតិ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​