សុំសរសើរ Kon Ant ចំណាយថវិកាផ្ទាល់ខ្លួនជួយដល់សាលាមធ្យមសិល្បៈ

  • 2018-08-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​​អង្គ​ទេវតា​ឆ្នាំ​ថ្មី​ សុគា គីមលាង ហៅ Kont Ant បាន​ចំណាយ​ថវិកា​ជាង​ ១ពាន់​ដុល្លារ​​ក្នុង​ការ​កុម្ម៉ង់​​ជាង​ឲ្យ​ធ្វើ​​គ្រឿង​តួ​នាង​ ចំនួន​៥​ ដើម្បី​ជួយ​ដល់​ប្អូន​​ៗ​ជំនាន់​ក្រោយ​កំពុង​តែ​សិក្សា​នៅ​សាលា​មធ្យម​សិល្បៈ។

Kon Ant ថា នាង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​សិល្បៈ​​នា​ពេល​បច្ចុប្បន្ន​​នេះ​ដោយ​សារ​តែ​មាន​ការ​បង្ហាត់​បង្រៀន​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​​ពី​សំណាក់​លោក​គ្រូ​អ្នក​គ្រូ​​នៅ​សាលា​មធ្យម​​វិចិត្រ​សិល្បៈ​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ​នាង មិន​អាច​បិទ​ភ្នែក​​​​​ចោល​កន្លែង​ដែល​បាន​ផ្ដល់​អនាគត​ដល់​ខ្លួន​ឡើយ​ ទោះ​បី​ការ​ជួយ​នោះ​មិន​ច្រើន​ក្ដី​ តែ​វា​គឺ​ជា​ទឹក​ចិត្ត។

នាង​ថា៖" អ្វី​ដែល​ខ្ញុំ​ជួយ​សាលា​ មិន​ច្រើន​ទេ​បង​តែ​វា​គឺ​ជា​ទឹក​ចិត្ត​របស់​ខ្ញុំ។ គ្រឿង​តួ​នាង ហ្នឹង​ខ្ញុំ​ឲ្យ​គេ​ធ្វើ​ចំនួន​ ៥​គ្រឿង​​ បើ​គិត​ជា​​ជា​លុយ​​ជាង ១ពាន់​ដុល្លារ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​​ដែល​បាន​ជួយ​សាលា​ផ្ដល់​ចំណេះ​ដឹង​ដល់​រូប​ខ្ញុំ ទោះ​បី​វា​មិន​ច្រើន"។

បន្ថែម​ពី​នេះ​ស្រី​ស្អាត​តែង​តួ​ទេវតា​ឆ្នាំ​ថ្មី សូម​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​​ចង់​សិក្សា​រៀន​សូត្រ​ផ្នែក​សិល្បៈ​កុំ​ភ្លេច​ទៅ​​ចុះ​ឈ្មោះ​ចូល​រៀន សាលា​បើក​វគ្គ​ថ្មី​នៅ​ខែ​ កញ្ញា​នេះ​ហើយ៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី