វិធី​បិទកុំឲ្យ Google ដឹង​ពី​ទី​តាំង​របស់​​អ្នក​ពេល​ប្រើ​ប្រាស់​ទូរសព្ទ

  • 2018-08-20 09:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google អាច​ដឹង​ពី​ទី​តាំង (Location) អ្នក​ប្រើ​ប្រាស់ Android និង iPhone បើ​ទោះ​ជា​យើង​បិទ​ប្រវត្តិ​ទី​តាំង​ក៏​ដោយ (Location History)។

រូបភាព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

នេះ​បើ​តាម​ការ​ស៊ើប​អង្កេត​របស់ Associated Press បាន​បង្ហាញ​ថា​សេវា​កម្ម Google map បាន​តាម​ដាន (track) និង ផ្ទុក​ទិន្នន័យ​ទីតាំង​របស់​អ្នក​ប្រើប្រាស់​ទោះ​បី​ជា​អ្នក​បាន​ផ្អាក​ប្រវត្តិទី​តាំង "Pause Location history" នៅ​លើ​ឧបករណ៍​ចល័ត​របស់​អ្នក​ក៏​ដោយ។

នេះ​ជា​របៀប​បញ្ឈប់ Google ពី​ការ​តាម​ដាន​ទីតាំង​របស់​អ្នក៖

១.សម្រាប់​ម៉ាស៊ីន​ទូទៅ

  • បើក Web Browser
  • ចូល​ទៅ https://myactivity.google.com/
  • ជ្រើសរើស Activity Control
  • បិទ​ទាំង Web & App Activity និង Location History

២.សម្រាប់​ឧបករណ៍​ប្រើប្រាស់ Andriod 

  • ចូល​ទៅកាន់ Security & Location
  • ជ្រើស​រើស​យក Privacy ហើយ​ចុច​លើ Location ដើម្បី​បិទ

៣.សម្រាប់​ឧបករណ៍​ប្រើប្រាស់ iOS (iPhone)

  • បើ​សិន​ជា​អ្នក​ប្រើ Google Map ចូល​ទៅ​កាន់ Setting
  • ចុច Privacy Location Services ហើយ​ប្តូរ Location Setting ទៅ “While Using”

វិធី​ខាង​លើ​នេះ វា​នឹង​មិន​ត្រឹម​តែ​បញ្ឈប់ Google ពី​ការ​រក្សាទុក​ទីតាំង​សម្គាល់ ប៉ុន្តែ​ក៏​រារាំង​ក្រុមហ៊ុន​ពី​ការ​រក្សា​ទុក​ព័ត៌មាន​ដែល​បង្កើត​ឡើង​ដោយ​ការ​ស្វែង​រក​និង​សកម្មភាព​ផ្សេងៗ​ទៀត។

ប្រភព៖ https://www.facebook.com/anti.cyber.crime.department/photos/a.1380644988671773/1748340815235520/?type=3&theater

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម