បណ្ដុំ​ម៉ាក​រថយន្ត​ល្បីៗ​របស់ Ronaldo មាន​តាំង​ពី​ Rolls Royce ដល់ Bugatti

  • 2018-08-20 13:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម Wealthy Gorilla បុរស​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤០០ លាន​ដុល្លារ​អាមេរិក។ ជា​កីឡាករ​បាល់ទាត់​ឲ្យ​ក្លឹប Juventus ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​រូប​នេះ ទទួល​បាន​ការ​សាទរ​ពី​អ្នក​គាំទ្រ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។ ជោគជ័យ​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​លោក​ហ៊ាន​ចំណាយ​លុយ​យ៉ាង​ក្រាស់ក្រែល លើ​ចំណង់ចំណូលចិត្ត​រថយន្ត​ដោយ​ស៊េរី​ទាប​បំផុត​គឺ Mercedes-Benz C220 CDI។

១.Bugatti Chiron:

ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​បំផុត​របស់ Ronaldo ដោយ​ត្រកូល Chiron មាន​តម្លៃ ៤,៧ លាន​ដុល្លារ មាន​ផលិត​ត្រឹម ៥០០ គ្រឿង។ Bugatti បាន​សម្រិតសម្រាំង​ធុន​ធ្ងន់​នេះ ដោយ​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​អាច​រត់​នៅ​ល្បឿន​អតិបរមា​ ៤២០ គ.ម/ម៉ ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ២,៥ វិនាទី។

២.Lamborghini Aventador LP 700-4:

ស្ថិត​ក្នុង​តម្លៃ​ក្បែរ ៣៤០ ០០០ ដុល្លារ រថយន្ត Lamborghini ធុន​នេះ អាច​ផលិត​ល្បឿន​អតិបរមា ៣៥០ គ.ម/ម៉ ដោយ​ល្បៀន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ២,៩ វិនាទី។ បំពាក់​នូវ​ម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ និង​ផលិត​កម្លាំង​បាន ៧០០ សេះ។

៣.BMW M6:

អំឡុង​លេង​ឲ្យ​ក្លឹប Manchester United អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ បាន​ចំណាយ​លុយ ១០២ ០០០ ដុល្លារ​ទិញ​រថយន្ត M6 នា​ឆ្នាំ ២០០៦។ បំពាក់​នូវ​ម៉ាស៊ីន V10 ចំណុះ ៥ លីត្រ ប៉ុន្តែ​ធៀប​នឹង​ទីផ្សារ​បច្ចុប្បន្ន​រថយន្ត​នេះ​អាច​លក់​ចេញ​បាន​ថោក​ជាង​មុន​ឆ្ងាយ។

៤.Bentley GT Speed:

GT Speed ផលិត​កម្លាំង​បាន ៥៩២ សេះ អាច​រត់​ដល់​ល្បឿន ៣០៥ គ.ម/ម៉ ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ៣,៤ វិនាទី។

៥.Aston Martin DB9:

រថយន្ត​របស់​ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ ដាក់​លក់​ក្នុង​តម្លៃ ២០០ ០០០ ដុល្លារ ប្រើប្រាស់​ម៉ាស៊ីន V12 រចនា​រូបរាង​ស្រស់​ទាក់ទាញ​ប្លែក​ខុស​ពី​គេ។

៦.Audi R8:

រថយន្ត​ស្ព័រ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ ទទួល​បាន​ការ​ពេញ​និយម​ពី​តារា​ល្បី​ជុំវិញ​ពិភពលោក ដោយ​ក្នុង​នោះ​ក៏​មាន Ronaldo មួយ​ផង​ដែរ ហ៊ាន​ចំណាយ​លុយ ១៥០ ០០០ ដុល្លារ​ជាមួយ​ត្រកូល R8។

៧.Ferrari:

បណ្តុំ​រថយន្ត​របស់ Cristiano ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ម៉ាក Ferrari បី​គ្រឿង ដោយ​មួយ​ជា 599 GTO ថ្លៃ ៣៨៥ ០០០ ដុល្លារ, F430 ថ្លៃ ៣០០ ០០០ ដុល្លារ និង 599 GTB Fiorano ថ្លៃ ៣១០ ០០០ ដុល្លារ។

៨.Rolls Royce Phantom:

Phantom ថ្លៃ ៤០០ ០០០ ដុល្លារ បំពាក់​ម៉ាស៊ីន twin-turbo V12 អាច​ផលិត​កម្លាំង​បាន ៥៦៣ សេះ។

ក្រៅ​ពី​បាន​រៀបរាប់​ដូច​ខាង​លើ Ronaldo ក៏​មាន​ប្រើប្រាស់​រថយន្ត Maserati GranCabrio, Porsche Cayenne, Porsche Cayenne Turbo, Porsche 911 Carrera 2S Cabriolet, Mercedes-Benz C220 CDI, Mercedes-Benz C-Class Sports Coupe, Bentley Continental GTC, Audi RS6, និង Audi Q7 ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carfromjapan   ប្រែ​សម្រួល៖ កៅ រក្សា