ធ្វើ​សកម្មភាព​ល្អ លី​ឈី ពិធីការិនី​ទូរទស្សន៍​ថោន ទទួល​បាន​ការ​សរសើរ​ពី​ជន​បរទេស​ទៀត

  • 2018-08-20 12:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បែក​ធ្លាយ​ចំណង​ស្នេហា​ជាមួយ​លោក ប៊ុន រតនា នាយក​គ្រប់​គ្រង​ផលិតកម្មវិធី​ស្ថានីយ៍​ទូរទស្សន៍​ថោន កញ្ញា លី​ឈី បាន​ងាក​ទៅ រើស​សំរាម​មុខ​វាំង​យក​មក​ច្នៃ​ធ្វើ​ជា​របស់​ប្រើ​ប្រាស់ ក៏​ទទួល​បាន​ការ​សរសើរ​ពី​ជន​បរទេស​ដែល​កំពុង​ដើរ​កម្សាន្ត។

គេ​បាន​ប្រទះ​ឃើញ កញ្ញា លីឈី នា​ល្ងាច​ម្សិល​មិញ​ក្រោម​ភ្លៀង​សស្រិច បាន​ចេញ​បេសកកម្ម​ដើរ​រើស​សំរាម​ ចូល​រួម​សម្អាត​បរិស្ថាន និង​យក​សំរាម​ទាំង​នោះ មក​ច្នៃ​ជា​របស់​ប្រើប្រាស់​ទៅ​តាមគុណ​សម្បត្តិ​នៃ​សំរាម ។​

ផ្អែមតាមវីដេអូនេះ តារា​សម្តែង និង​ពិធីការិនី ក្នុង​កម្មវិធី “Happy Life Show” របស់​ស្ថានីយ​​ទូរទស្សន៍​ថោន បាន​អធិប្បាយ​ថា មុខ​វាំង​ជា​តំបន់​ទេសចរណ៍មួយ​របស់​រាជធានី ដែល​គប្បី​ត្រូវ​ស្អាត​ជា​និច្ច ផ្ទុយ​ទៅ​វិញ បើ​ពេញ​ដោយ​សម្រាម នោះ​ពិត​ជា​​គ្មាននរណា​ចង់មកនោះទេ។

ចំណុច​គួរ​ចាប់​អារម្មណ៍ តារា​ស្រី​ជើង​ថ្មី​រូប​នេះ មិន​មែន​រើស​ទម្លាក់​ចូល​​ធុង​សំរាម​ចោល​ទាំង​អស់​ទេ។ សំរាម​ខ្លះ​ដែល​មាន​អត្ថប្រយោជន៍ នាង​យក​ទៅ​ច្នៃ​ចេញ​ជា​វត្ថប្រើប្រាស់​ទៀត​ផង ក្នុង​នោះ មាន​ដូច​ជា សំបក​ដប​ទឹក​សុទ្ធ ក្រវិល​កំប៉ុង សមជ័រ ទុយោ​ជាដើម។

លីឈី និង​​លោក ប៊ុន រតនា នាយក​គ្រប់​គ្រង​ផលិតកម្មវិធី​ស្ថានីយ៍​ទូរទស្សន៍​ថោន ដែល​ល្បី​មាន​ស្នេហ៍​ជាមួយ​គ្នា

បន្ថែម​ពី​លើ​នេះ អំឡុង​ពេល​ដើរ​រើស​សម្រាម​មុខ​វាំង​នេះ​ដែរ លី ឈី ក៏​ទទួល​បាន​ការ​សរសើរ​ពី​គូ​ស្នេហ៍​វ័យ​ចំ​ណាស់ ដែល​ជា​ជន​បរទេស​មួយ​គូ​ថា សកម្មភាព​នេះ ជា​គំរូ​ល្អ​ថែម​ទៀត។ ទទួល​បាន​ការ​ការសរសើរ​នេះ លី ឈី បញ្ជាក់​ថា នាង​នឹង​បន្ត​បេសកកម្ម​នេះ​បន្ត​ទៀត​រាល់​ពេល​ដែល​នាង​ទំនេរ​ពី​ការងារ​សិល្បៈ។ ជា​ពិសេស​យក​ថ្ងៃ​សម្រាក​របស់​នាង មក​សម្អាត​បរិស្ថាន​តែ​ម្តង​ ដើម្បី​ចូលរួម​ចំណែក​ទាក់​ទាញ​ទេសចរណ៍​មក​លេង​កម្ពុជារ​បស់​យើង​៕

សកម្មភាព លីឈី ដើរ​រើសម្រាម​មុខ​វាំង​(រូប​ថត៖ ផ្ដល់​ដោយ​សាមី​ខ្លួន)

អត្ថបទ៖ ទារិកា