ក្ដៅ! ឈ្មោះ​កីឡាករទាំង ៣ ប្រជែង​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាលនៅអឺរ៉ុបត្រូវបានបញ្ចេញហើយ

  • 2018-08-20 13:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ សហភាព​សមាគម​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ ៣ រូប ដែល​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល ២០១៧/១៨ នៅអឺរ៉ុប។

កីឡាករ​ទាំង​នោះ​រួម​មាន៖

១. ខ្សែ​បម្រើ Luka Modric (ក្លឹប Real Madrid/ក្រុម​ជម្រើស​ជាតិ​ក្រូអាត)។

២. ខ្សែ​ប្រយុទ្ធ Cristiano Ronaldo (ក្លឹប Real Madrid/ក្លឹប Juventus/ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់)។

៣. ខ្សែ​ស្លាប Mohamad Salah (ក្លឹប Liverpool/ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប)។

លទ្ធផល​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៣០ សីហា​ខាង​មុខ​នេះ។

តើ​លោក​អ្នក​គិត​ថា​ កីឡាករ​រូប​ណា​នឹង​ឈ្នះ​រង្វាន់ UEFA Men's Player of the Year 2017/2018?៕


ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី