ប៉ុន្មាន​ចំណុច​អ្នក​គួរ​ដឹង​ពី ផល​ប៉ះពាល់​នៃ​ទូរសព្ទ​ស៊ីម​ពីរ

  • 2018-08-21 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ ទូរសព្ទ​ស៊ីម​ពីរ​ ហាក់​មាន​ភាព​ពេញ​និយម​ ដោយសារ​ងាយស្រួល​ប្រើ​ សូម្បី​តែ​ iPhone ជំនាន់​ក្រោយ​ ក៏​មាន​លេច​លឺ​ទាក់ទង​នឹង​ការ​ផលិត​ទូរសព្ទ​ស៊ីម​ពីរ​ផង​ដែរ​។ ប៉ុន្តែ​ ការ​ប្រើ​ស៊ីម​ពីរ​ អាច​ប្រឈម​នឹង​កម្រិត​វិទ្យុសកម្ម​ខ្ពស់​ បញ្ចេញ​ដោយ​ទូរសព្ទ​។

១) រាល់​ទូរសព្ទ​ចល័ត​ បញ្ចេញ​កម្រិត​ប្រេកង់​វិទ្យុសកម្ម​ (EMF Radiation) ក្នុង​ការ​ចាប់​យក​រលក​សញ្ញា​ពី​បង្គោល​អង់តែន​។

២) ពេល​ប្រើ​ទូរសព្ទ​ស៊ីម​ពីរ​ កម្រិត​ប្រេកង់​វិទ្យុសកម្ម​ (EMF Radiation) មាន​ពីរ​ដង​ ដោយ​សៀគ្វី​ពីរ​ក្នុង​ទូរសព្ទ​បន្ត​សកម្មភាព​ ព្យាយាម​ចាប់​យក​រលក​សញ្ញា​ពី​បង្គោល​អង់តែន។

៣) សូម្បី​ប្រើ​ត្រឹម​ស៊ីម​ ១ លើ​ទូរសព្ទ​ស៊ីម​ពីរ​ បន្ទះ​គ្មាន​ស៊ីម​ ក៏​នៅ​តែ​បន្ត​ទំនាក់ទំនង​ជាមួយ​អង់តែន​នៅ​ក្បែរ​នោះ​។ នេះ​អាច​ជួយ​សម្រាប់​ Emergency Calls អាច Call ហៅ​ប៉ូលិស​ ករណី​ទូរសព្ទ​អត់​សេវា​ ឬ​ទូរសព្ទ​មិន​អាច​ Unlock បាន​។

៤) ទូរសព្ទ​ស៊ីម​ពីរ​ បញ្ចេញ​កម្រិត​វិទ្យុសកម្ម​ ពីរ​ដង​ច្រើន​ជាង​ទូរសព្ទ​ប្រើ​ស៊ីម​មួយ​ អាច​ពី​ ៤០ ទៅ​ ៨០%។​

៥) មិន​ត្រឹម​ទាក់ទង​នឹង​វិទ្យុសកម្ម​ប៉ុណ្ណោះ​ទេ​ ទូរសព្ទ​ស៊ីម​ពីរ​ក៏​ចំណាយ​ថាមពល​ថ្ម​ច្រើន​ផង​ដែរ​ ដោយសារ​ថាមពល​ថ្ម​ត្រូវ​បាន​ប្រើ​ផ្គត់ផ្គង់​សៀគ្វី​ទាំងពីរ​ក្នុង​ពេល​ដំណាល​គ្នា​។

ទូរសព្ទ​ស៊ីម​ពីរ​ងាយស្រួល​ប្រើប្រាស់​ តម្លៃ​សមរម្យ​ (មិន​ចាំបាច់​មាន​ Device ពីរ​) ប៉ុន្តែ​ ប្រើ​ថាមពល​ថ្ម​ច្រើន​ និង​បន្ថយ​ល្បឿន​ដំណើរការ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ medium   ប្រែ​សម្រួល៖ ប៊ុនធឿន