Ariana Grande បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​លើក​ដំបូង​ជាមួយ​គូ​ដណ្ដឹង​ក្នុង​កម្មវិធី MTV VMAs

  • 2018-08-21 01:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ តារា​ចម្រៀង​ Ariana Grande បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ទៅ​កាន់​មហាជន​គ្រប់​គ្នា ខណៈ​រូប​នាង​បាន​អញ្ជើញ​ចូលរួម​កម្មវិធី MTV VMAs ជា​លើក​ដំបូង​ជាមួយ​គូ​ដណ្ដឹង​របស់​នាង។

ជាមួយ​នឹង​វត្តមាន​លើក​ដំបូង លក្ខណៈ​ជា​គូ​ស្នេហ៍​បែប​នេះ តារា​ចម្រៀង​ស្រី​វ័យ ២៥ រូប​នេះ មិន​ខ្លាច​នឹង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​គូ​ដណ្ដឹង​ទៅ​មហាជន​ជា​ច្រើន​នោះ​ទេ។ ចាប់​តាំង​ពី​ដើរ​ចូល​មក​លើ​កម្រាល​ព្រំ​ក្រហម​នៃ​កម្មវិធី ពួក​គេ​ទាំង​២​នាក់ កាន់​ដៃ​គ្នា​យ៉ាង​ជាប់​ជា​និច្ច។

ក្រោយ​ពី​ឈរ​ថត​រូប​លើ​កម្រាល​ព្រំ​ក្រហម​ត្រូវ​បាន​បញ្ចប់ គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ​នេះ បាន​ខ្សឹបខ្សៀវ លេង​សើច និង ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម ធ្វើ​ឲ្យ​មហាជន​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា