ដំណឹងល្អ! បាត់មុខ​ច្រើន​ឆ្នាំ​​ជើង​ទឹក ​គ្រោង​បង្កើត​ក្លឹប​ឡើង​វិញ​តាម​រយៈ​យុវជន​ថ្នាល​របស់​​ខ្លួន

  • 2018-08-21 02:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ជើង​ទឹក​​គ្រោង​ធ្វើ​តេស្ត​កីឡាករ​​នៅ​​ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​ចូល​លេង​លីគ​ទី​២ របស់​កម្ពុជា​​ឡើង​វិញ​ ក្រោយ​បាត់​មុខ​ពី​លីគ​កំពូល​​ច្រើន​ឆ្នាំ​។

ចាយ សង្ហា

​​ថ្លែង​ក្នុង​ឱកាស​​​ដឹក​នាំ​យុវជន​ U14 ជើង​ទឹក​ចូល​រួម​លេង​​ពាន U14 GFA Soriya International Tournament 2018 ​លោក ចាយ សង្ហា ​​​ដែល​មាន​តួនាទី​ជា​គ្រូ​បង្វឹក​​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា «​ក្លឹប​របស់​យើង​ខ្ញុំ​បច្ចុប្បន្ន​មាន​ថ្នាល​យុវជន​ចំនួន ២​ក្រុម​គឺ U14 និង U17 ។ ​​​សម្រាប់​​ក្រុម​ធំ ​បើ​តាម​សម្ដី​មេ​​ខ្ញុំ​ទទួល​បាន​គឺ​ យើង​នឹង​ចាប់ផ្ដើម​ធ្វើតេស្ត​ជ្រើស​រើស​កីឡាករ​ ដើម្បី​ត្រៀម​ចូល​លេង​​ក្របខណ្ឌ​ ក១ និង​ក២ ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​»។

​​​លោក​បន្ថែម​ថា ​ក្លឹប​បាល់ទាត់​ជើង​ទឹក​បាន​បង្កើត​​ក្រុម​យុវជន​ថ្នាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​​មាន​យុវជន​​របស់​ក្លឹប​នេះ​ចំនួន​ ៤​ទៅ​៥​រូប​បាន​ជាប់​​ក្នុង​បញ្ជី​ឈ្មោះ​​ជា​កីឡាករ​ថ្នាល​របស់​ជម្រើស​ជាតិ​ ដែល​កំពុង​ហ្វឹកហាត់​នៅ​បាទី​ទៀត​ផង។

​ជើង​ទឹក​បាន​បាត់​មុខ​ពី​លីគ​កំពូល​កម្ពុជា​អំឡុង​ឆ្នាំ​២០១៣ ​ក្រោយ​ពេល​​​បញ្ចប់​ការ​​ប្រកួត​លីគ​កំពូល​កម្ពុជា​ ឆ្នាំ​២០១២ នៅ​បាត​តារាង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​