មិនធម្មតា! ចោម ច័ន្ទ មានបុរសបរទេសទៅបង្រៀនហាត់ប្រាណដល់ផ្ទះ

  • 2018-08-21 02:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ ចោម ច័ន្ទ ហាក់​បើក​ចំហ​ទំនាក់​ទំនង​​ជាមួយ​បុរស​ជន​ជាតិ​​អាហ្វ្រិក​​ម្នាក់​ដល់​ថ្នាក់​ណាត់​គ្នាទៅ​បង្រៀន​ហាត់​ប្រាណ​ដល់​ផ្ទះ​ថែម​ទៀត។

ចោម ច័ន្ទ ឲ្យ​ដឹង​ថា​បុរស​ជន​ជាតិ​អាហ្វ្រិក​ដែល​ឧស្សាហ៍​ចេញ​ចូល​ផ្ទះ​នាង ទៅ​បង្រៀន​ហាត់​ប្រាណ​ស្ទើរ​តែ​រាល់​​ថ្ងៃ​មាន​ឈ្មោះ Emmanuel Emmax ជា​តារា​បង្ហាញ​ម៉ូដ​មួយ​រូប​​នៅ​អាហ្វ្រិក។ នាង និង​តារាម៉ូដែលសាច់ដុំ ទើប​តែ​ស្គាល់​គ្នា​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែមិន​មាន​ទំនាក់​ទំនង​អ្វី​ស៊ី​ជម្រៅ​ជាមួយ​គ្នា​លើ​ពី​មិត្តភ័ក្ដិ​ឡើយ​អំឡុង​ពេលនេះ។

នាង ថា៖​" អំឡុង​ពេល​នេះ​បង​ និង​គាត់​មិន​ទាន់​មាន​អ្វី​​នឹង​គ្នា​ទេ ទៅ​ថ្ងៃ​ខាង​មុខ​​រឿង​យើង​ទាំង​ពីរ​អាច​ក្លាយ​ជា​គូស្នេហ៍​គ្នា​អត់​ បង​សុំ​​អត់​និយាយ គ្រប់​យ៉ាង​នឹង​បង្ហាញ​នៅ​ពេល​ខាង​មុខ"។

ទោះ​បី​ជា​​បង​ស្រី ដេនី ក្វាន់ មិន​ទាន់​ហ៊ាន​ទទួល​ស្គាល់​ទំនាក់​ទំនង​ខ្លួន​ជាមួយ​បុរសស្បែកខ្មៅ Emmanuel Emmax ថា​ជា​ស្នេហា​ក្ដី ​ក៏​មហា​ជន​មិន​ជឿ​ដែរ​​ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​ទាំង​ពីរ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ជា​ញឹក​ញាប់​​ បណ្ដើរ​គ្នា​ដូច​គូស្នេហ៍​ទៅ​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ បុរស​មាឌ​ធំ​រូប​នេះ​មក​បង្រៀន​នាង ហាត់​ប្រាណ​នៅ​ផ្ទះ​ស្ទើរ​តែ​រាល់​ថ្ងៃ៕​ ​​​​​

រូបថត៖ផ្ដល់ឲ្យដោយ ចោម ច័ន្ទ

អត្ថបទ៖ ឆុង ស៊ីណាន