​ធ្លាយ​មុខ​មាត់​គូស្នេហ៍​ស្រី​ស្អាត​៤​ដួង ផ្អែម​ល្ហែម​ដូ​ចស្ករ​តាំង​ម៉ែ

  • 2018-08-21 04:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

​ក្នុង​ខែ​សី​ហា​នេះ មាន​តារា​ជា​​ច្រើន​បាន​ទម្លាយ​មុខ​មាត់​គូ​ស្នេហ៍​របស់​ខ្លួន​យ៉ាង​ស្ងាត់​ៗ ​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​បុរស​ៗ​ជា​ច្រើន​​ធ្លាប់​ជាប់​ចិត្ត​លួច​ស្រលាញ់ ខក​ចិត្តមិន​ស្ទើរ​នោះ​ទេ។ ក្នុង​នោះ​ មាន​ តារា​សម្ដែង ឆុំ វត្តី ចែ ឡេង ជា ម៉ារី និង Bobby Stella ជា​ដើម។

ឆុំ វត្តី ៖ រូប​មួយ​សន្លឹក​យ៉ាង​ផ្អែម​ល្ហែម​​ ដោយ​បង្ហោះ​សារ​ថា ៖ "រាត្រី​សួស្ដី​ មនុស្ស​ជា​ទី​ស្រលាញ់​របស់​អូន​" ​ហើយ​បុរស​ជា​គូ​ស្នេហ៍ បាន​ឆ្លើយ​តប​វិញ​ថា ៖ "​បាទ រាត្រី​សួស្ដី​មនុស្យ​ជា​ទី​ស្រលាញ់​របស់​បង" ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្ទើរ​លើស​ជាតិ​ស្ករ។ កញ្ញា វត្តី មិន​ខ្លាច​នឹង​បង្ហាញ​មុខ​គូ​ស្នេហ៍​របស់​ខ្លួន​នោះ​ទេ ដោយ​គេ​ដឹង​ថា បុរស​រូ​ប​នោះ​​ជា​ផលិតករ និង​អ្នក​ដឹក​នាំ​រឿង។ ទោះ​យ៉ាង​ណា អ្នក​ទាំង​ពីរមិន​ទាន់​បង្ហើប​គម្រោង​រៀប​ការ​ឡើយ។

ចែ ឡេង ៖ មិន​ខុស​គ្នា​ប៉ុន្មាន ចែ​ ឡេង បាន​បង្ហោះ​រូប​មួយ​សន្លឹក​ស្និទ្ធ​ស្នាល​ខ្លាំង​ជាមួយ​គូ​ស្នេហ៍ ឈ្មោះ ម៉ា​នុត សមាជិក​ក្រុម Mustache Band ដែល​បាន​សម្ដែង​ក្នុង​រឿង "បាត​ដៃ​ខ្មៅ" រួម​គ្នា ។ ទំនាក់​ទំនង​ស្នេហា​ស្និត​រមួត​នេះ ទើប​បែក​ធ្លាយ​នៅ​ថ្ងៃ​ខួប​កំណើត គម្រប់​២០​ឆ្នាំ របស់​ចែ​ឡេង ​កាល​ពី​ថ្មី​ៗ​នេះ។

ជា ម៉ារី ៖ ​ស្ងាត់​ៗ​ស្រី​ស្អាត​ស្បែក​ស​ខ្ចី​​​រូប​នេះ ក៏​​បង្ហាញ​រូប​គូស្នេហ៍​របស់​ខ្លួន​ផង​ដែរ ធ្វើ​ឲ្យ​អ្នក​តាម​សុំ​ស្នេហ៍​តារា​លែង​ខ្វល់​នឹង​សិល្បៈ មក​ធ្វើ​ជា​ថៅ​កែ​ស្រី ខក​ចិត្ត​អស់​រលីង។ ​គូស្នេហ៍​របស់​នាង ជា​អ្នក​ជំនួញ​ម្នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ។ ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​គេ​ដឹង​ថា មាន​យូរ​ឆ្នាំ​មក​ហើយ គ្រាន់​តែ​ ម៉ារី មិន​លាត​ត្រដាង​ប៉ុណ្ណោះ។

​Bobby Stella ៖ កូន​កាត់​ប៊ុ​ល​ការី ​រូប​នេះ បាន​ធ្លាយ​រូប​គូស្នេហ៍​របស់​ខ្លួននៅ​លើ​បណ្ដាញ​សង្គម ដោយ​បុរស​រូប​នោះ​ មាន​វ័យ​ស្របាល​នឹង​ស្រី​ស្អាត​រូប​នេះ​ដែរ។ ទំនាក់​ទំនង​អ្នក​ទាំង​ពីរ ទើប​ចាប់​ផ្ដើម​ប៉ុណ្ណោះ តែ​ស្នេហា​របស់​ពួក​គេ​មាន​ភាព​រឹង​មាំ​ខ្លាំង៕


អត្ថបទ៖ លឹម សុនា