ម៉ូតូ​ទឹក​កម្ពុជា​ចាយ​​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​ត្រៀម​ទៅ​​​ Asian Games​

  • 2018-08-21 23:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ (Jet Ski)​ បាន​ចំណាយ​លុយ​​ជាង​៣០​ម៉ឺន​ដុល្លារ​​​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ឯកឧត្តម ណុះ ស្លេះ ពេល​ផ្តល់​បទ​សម្ភាសន៍​

ឯក​ឧត្តម​ ណុះ ស្លេះ​ ​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​បាន​ត្រៀម​ និង​ហ្វឹកហាត់​តាំង​ពី​ឆ្នាំ​២០១៧​ដែល​ជា​ឆ្នាំ​សហព័ន្ធ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ។ សហព័ន្ធ​បាន​ចំណាយ​លុយ​ជា​ច្រើន​ដើម្បី​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់ និង​​ប្រកួត​​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​សំបុត្រ​យន្ត​ហោះ​ អាហារ​ ​ការ​ស្នាក់​នៅ​ សម្ភារៈ​ហ្វឹកហាត់​ ​ម៉ូតូ​សម្រាប់​ប្រណាំង​តែ​ម្តង​ដែល​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃៗ។ ជា​ពិសេស​ទៀត​នោះ​ សហព័ន្ធ​បាន​ជួល​​គ្រូ​បង្វឹក​ជន​ជាតិ​បរទេស​ ជាង​មេកានិក​​បរទេស​ និង​ទី​ប្រឹក្សា​ក៏​បរទេស​។

ឯកឧត្តម ណុះ ស្លេះ លើក​ឡើង​ពី​ការ​ត្រៀម​ខ្លួន

ឯក​ឧត្តម​បញ្ជាក់​ថា សហព័ន្ធ​ទទួល​បាន​លុយ​តិច​តូច​​ពី​សប្បុរស​ជន​ ប៉ុន្តែ​បាន​លោក​ Karl Heinrich ជន​ជាតិ​អាល្លឺម៉ង់​ដែល​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​សហព័ន្ធ​​​ទទួល​បន្ទុក​លើ​ការ​ចំណាយ​ និង​​​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា។

គ្រូ​បង្វឹក កីឡាករ​ទាំង​ពីរ​នាក់ និង​គ្រូជំនួយ​

កីឡាករ​កម្ពុជា​​២​នាក់​​ត្រូវ​បាន​​ជ្រើស​រើស​តំណាង​ឲ្យ​កម្ពុជា​​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​គឺ​ ម៉ឺន មូស្ពាន ​និង សាលី អ៊ូមើត។ ម៉ីន​ មូស្តាន​ ធ្លាប់​ឈ្នះ​មេដាយ​មាស​​២​គ្រឿង​ និង​សំរឹទ្ធ​១​គ្រឿង​ ឆ្នាំ​២០១៧​ក្នុង​​​ពាន​ស្តេច​ថៃ​។ កីឡាករ​ សាលី អ៊ូមើត​ ជា​កីឡាករ​កម្ពុជា​ឆ្នើម​តាំង​​ឆ្នាំ​២០០៩​ធ្លាប់​ឈ្នះ​ពាន​​​រង្វាន់​​សរុប​​ចំនួន​៨។ ​​កាល​ឆ្នាំ​២០១០​ ឈ្នះ​ពាន​មួយ​ទៀត​ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឈ្នះ​ពាន​២​ និង​មេដាយ​សំរឹទ្ធ​១​​ក្នុង​ការ​ប្រកួត​កម្រិត​ពិភព​លោក​នៅ​សហរដ្ឋអាមេរិក៕

អត្ថបទ៖ ជាន ចាន់រ៉ា