ប្រាក់​អាទិត្យ​​១២​ម៉ឺន​ផោន​​ តែ​ Kanté សុំ​ត្រឹម​ជិះ​​ឡាន​​មួយ​ទឹក​តូច​មួយ​

  • 2018-08-21 07:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​គេ​និយាយ​ពី​ខ្សែ​បម្រើ​ការពារ​ល្អ​បំផុត​មួយ​លើ​ពិភពលោក​នោះ​អ្នក​នឹង​នឹក​ឃើញ​ដល់​ Ngolo Kante ជៀស​មិន​រួច។​ ​

ក្រៅ​ពី​ភាព​ប៉ិន​ប្រសប់​លើ​ទីលាន​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ជា​មនុស្ស​ដាក់​ខ្លួន​បំផុត​ សុភាព​រាបសា​ មិន​អួតអាង​ និង​​អៀន​ច្រើន។​ តាម​ការ​បង្ហើប​ពី​មិត្ត​រួម​ក្រុម​ម្នាក់​ ក្រោយ​ជួយ​បារាំង​ឈ្នះ​ World Cup កីឡាករ​ Kanté មិន​ហ៊ាន​សូម្បី​តែ​ដណ្ដើម​ពាន​ពី​មិត្ត​រួម​ក្រុម​មក​ថត។

តារា​ឆ្នើម​ស្បែក​ខ្មៅ​វ័យ​ ២៧​ឆ្នាំ​បាន​ជួយ​ Leicester City ឈ្នះ​ Premier League ជា​ប្រវត្តិសាស្ត្រ​ និង​បន្ត​លើក​ពាន​ជាមួយ​ Chelsea ទៀត​ក្រោយ​ផ្ទេរ​ទៅ​កាន់​ទឹកដី​ Stamford Bridge ក្នុង​តម្លៃ​៣០​លាន​ផោន។​ ខុស​ពី​មិត្ត​រួម​ក្រុម​ដទៃ​ដែល​ប្រើ​រថយន្ត​ទំនើប​ៗ​តម្លៃ​ក្បែរ​លាន​ Kanté ជិះ​ត្រឹម​ឡាន​តូច​មួយ​ដែល​សល់​តាំង​ពី​លេង​នៅ​ក្លឹប​ចាស់​មក​ម្ល៉េះ។

The Sunអះអាង​ថា​ម្ចាស់​អាវ​លេខ៧​នៅ​តោ​ខៀវ​ជិះ​រថយន្ត​ម៉ាក​ Mini Cooper មួយ​តឹក​​ទិញ​ត​ពី​គេ​តម្លៃ​ខ្ទង់​២​ម៉ឺន​ប៉ុណ្ណោះ។​ កីឡាករ​ដែល​ទទួល​ប្រាក់​ប្រចាំ​សប្ដាហ៍​១២​ម៉ឺន​​ផោន​បាន​ប្រាប់​មូលហេតុ​ថា៖ ខ្ញុំ​មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​លេង​ឡាន​ទេ។ កាល​ពី​ក្មេង​ខ្ញុំ​ក៏​មិន​ដែល​គិត​ថា​ខ្លួនឯង​មាន​ឡាន​ជិះ​ដែរ។​ ឡាន​ Mini របស់​ខ្ញុំ​ គឺ​ជា​ការ​ចាប់​ផ្ដើម​រៀន​បើក​ខាង​ឆ្វេង​ (ចរាចរណ៍​នៅ​អង់គ្លេស)​ ខ្ញុំ​ទិញ​វា​កាល​នៅ​ Leicester ហើយ​នៅ​ជិះ​ដល់​សព្វ​ថ្ងៃ៕ ​

ប្រភព៖ The Sun   អត្ថបទ៖ វិរ័ត្ន