គ្រួសាររាជវង្សកាតា ដាក់លក់យន្តហោះដ៏ប្រណីត តម្លៃជាង៦០០លានដុល្លារ

  • 2018-08-21 08:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​រាជវង្ស​នៃ​ប្រទេស​កាតា (Qatar) បាន​ដាក់​លក់​យន្តហោះ​ដ៏​ប្រណីត ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៥០០លាន​​ផោន ឬស្មើ​នឹង ៦៤០​លាន​ដុល្លារ​ឯណោះ។ យន្តហោះ​ប្រភេទ Boeing 747-8 នេះ មាន​បន្ទប់​ទឹក​១០ និង បន្ទប់​គេង​ដ៏​ស្រស់​ស្អាត​មួយ​ទៀត​ផង។

យន្តហោះ​ប្រភេទ Boeing 747-8

ជាមួយ​នឹង​ផ្នែក​ខាង​ក្នុង​ពណ៌​ខៀវ , ស និង ទឹកមាស យន្តហោះ​ដ៏​ធំ​នេះ​ក៏​មាន​មជ្ឍមណ្ឌល​វេជ្ជសាស្រ្ត រួមទាំង​បន្ទប់​បរិភោគ​អាហារ​ដ៏​ធំ​សម្បើម​ផង​ដែរ។

យន្តហោះ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដំបូង សម្រាប់​ដឹក​មនុស្ស​ចំនួន ៤៦៧នាក់ ប៉ុន្តែ​គ្រួសារ​រាជវង្ស​កាតា បាន​ដក​កៅអី​ភាគ​ច្រើន​ចេញ ដើម្បី​ទទួល​បាន​ទីកន្លែង​កាន់​តែ​ធំ​ទូលាយ។ ឥឡូវនេះ យន្តហោះ Boeing 747-8 ខាងលើ​មាន​កៅអី​សម្រាប់​អ្នកដំណើរ ៧៦នាក់ និង សម្រាប់​សមាជិក​អាកាសយានិក ១៨នាក់។

គួរ​បញ្ជាក់​ថា យន្តហោះ​ដ៏​ធំ និង​ប្រណីត​មួយ​គ្រឿង​នេះ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ធ្វើដំណើរ សរុប​ចំនួន ៤០៣,២ម៉ោង​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង