ឡុង​ ជិន​ ឈ្នះ​ខ្សែក្រវាត់​មែន​ ប៉ុន្តែ​ក៏​សល់​ស្នាម​៥ថ្នេរ

  • 2018-08-21 10:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡុង​ ជិន​ ឈ្នះ​ខ្សែក្រវាត់​របស់​សង្វៀន​អាស៊ីអាគ្នេយ៍​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​មែន​ ប៉ុន្តែ​ក៏​រង​របួស​បែក​ចុង​ចិញ្ចើម​ស្ដាំ​ ដេរ​ដល់​ទៅ​ ៥ថ្នេរ​ ផង​ដែរ។​ ចំណែក​ ឈិត​ សេរីវណ្ណថង​ ក៏​មាន​របួស​បែក​ផង​ដែរ​នា​ជំនួប​ផ្ដាច់​ព្រ័ត្រ​នោះ។​

កីឡាករ ឡុង ជិន​

ឡុង​ ជិន ​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​គឺ​បុក​និង​ក្បាល​របស់​សិស្ស​ប្អូន​ ឈិត​ សេរីវណ្ណថង​ បែក​ចិញ្ចើម​ស្ដាំ​។​ បើ​និយាយ​ពី​ការ​ប្រកួត​នោះ​វិញ​ ក៏​ពិបាក​ផង​ដែរ​ ទម្រាំ​ឈ្នះ​ខ្សែក្រវាត់​ ព្រោះ​អី​ដៃគូ​ចូល​បុក​រហូត។​

ឡុង ជិន​

និយាយ​ទៅ​ដល់​អារម្មណ៍​វិញ​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​​ រំភើប​ខ្លាំង​ ព្រោះ​ចូល​ប្រឡូក​ប្រដាល់​យូរ​ដែរ​ហើយ​ ខណៈ​ពេល​ថ្មីៗ​នេះ​ក៏​ធ្លាប់​របូត​ម្ដង​ហើយ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ សុខ​ ធី​ កាល​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ប៉ុន្មាន​ខែ​មុន​នេះ។​

ឡុង ជិន​

ឡុង​ ជិន​ ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ ទម្ងន់​៥៧​គីឡូក្រាម​ ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ ឈិត​ សេរីវណ្ណថង​ កាល​ពី​ថ្ងៃ​សៅរ៍​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​ ម្ចាស់​ខ្សែក្រវាត់​បាន​ថវិកា​ ២០​លាន​រៀល​ ខណៈ​ជើង​ឯក​រង​បាន​ថវិកា​ ១២​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​