លេខ IP67 លើ​ iPhone X ការពារ​ការ​ជ្រាបទឹក តែ​កុំច្រឡំ​យកទៅហែលទឹក​ឲ្យសោះ

  • 2018-08-22 23:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X មាន​អត្រា​វាយ​តម្លៃ​ស្រទាប់​ការពារ​ IP67 កំណត់​ដោយ​ស្តង់ដារ​ IEC 60529 ទាក់ទង​នឹង​កម្រិត​ការពារ​ឧបករណ៍​ពី​ធូលី​ដី​ និង​ទឹក​។ លេខ​ 6 បញ្ជាក់​ពី​កម្រិត​ការពារ​ធូលី​ដី​ ខណៈ​លេខ​ 7 បញ្ជាក់​ពី​កម្រិត​ការពារ​ជម្រាប​ទឹក​។ iPhone X តាម Apple អះអាង​ថា អាច​ត្រាំ​ទឹក​រយៈពេល​ ៣០ នាទី​ ក្នុង​ជម្រៅ​ ១.៥ ម៉ែត្រ​។

IP67 របស់​ iPhone X អាច​ការពារ​ជម្រាប​ទឹក​ ឬ​សារធាតុ​រាវ​នានា​ ប៉ុន្តែ​កុំ​រំពឹង​ យក​តាម​ខ្លួន​ពេល​ហែល​មុជ​ទឹក​ជ្រៅ​ ដោយសារ​សំពាធ​ក្នុង​ទឹកជ្រៅ​ អាច​ងាយស្រួល​នឹង​បំផ្លាញ​សន្ទះ​ការពារ​។ គួរ​ជៀសវាង​ ដាក់​ត្រូវ​ទឹក​ផ្ទាល់​ពី​ក្បាល​រុំម៉ាណេ​ ជាពិសេស​ទឹកប្រៃ​ ឬ​ទឹកសមុទ្រ​ ងាយស្រួល​នឹង​បំផ្លាញ​ស្រទាប​ការពារ​ណាស់​។

មិន​គួរ​យក​ iPhone X តាម​ខ្លួន​ហែល​ទឹក​សមុទ្រ​ ឬ​អាង​ទឹក​ ក្នុង​រយៈពេល​យូរ​នោះ​ទេ​។ បើ​ចៃដន្យ​ធ្លាក់​ iPhone X ចូល​ទឹកប្រៃ​ ឬ​ទឹក​សមុទ្រ​ ត្រូវ​យក​ពី​ទឹក​ឲ្យ​បាន​ឆាប់​ ហើយ​បើ​ឃើញ​ថា​នៅ​ដំណើរការ​ គួរ​លាង​ជាមួយ​ទឹកសាប​ រួច​ជូត​ និង​ដាក់​សន្តិល​ ដើម្បី​សម្ងួត​ តាម​សម្រួល​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ ប៊ុនធឿន