២,៣​លាន​នាក់​នៅ​អ៊ីតាលី ទស្សនា​តាម​ទូរទស្សន៍​​​ប្រកួត​ដំបូង​របស់ Ronaldo

  • 2018-08-22 02:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​​ប្រកួត​ដំបូង​របស់ Cristiano Ronaldo ​ឲ្យ​ក្លឹប​ថ្មី Juventusបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​តាម​ទូរទស្សន៍​នៅ​​អ៊ីតាលី​ដល់​ទៅ​២,៣​លាន​នាក់។

អ្នក​ទស្សនា​លាន​នាក់​បាន​បើក​ទូរទស្សន៍​មើល Ronaldo បង្ហាញ​ខ្លួន​ផ្លូវការ​ជា​លើក​ដំបូង​ឲ្យ Juventus ពេល​ដែល​ពួក​គេ​បាន​យក​ឈ្នះ Chievo Verona ៣-២ កាល​ពី​ថ្ងៃ​សៅរ៍។ តាម​ការ​ឲ្យ​ដឹង​​អ្នក​ទស្សនា​​ ២ ៣៣០ ២៣៤​នាក់​​បាន​មើល​ការ​ប្រកួត​របស់ Ronaldo ពេញ​៩០​នាទី​ក្នុង​កីឡដ្ឋាន Stadio Bentegodi។

សម្រាប់​ការ​ប្រកួត​ខាង​លើ​អតីត​កីឡាករ​របស់ Man Utd មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ ប៉ុន្តែ​អរគុណ​ដល់ Federico Bernardeschi ដែល​រក​បាន​គ្រាប់​ចុងក្រោយ​ជួយ​ឲ្យ​ Juventus ទទួល​បាន​ជ័យជម្នះ។ ជា​ការ​ពិត​វត្តមាន​របស់ Ronaldo ​ទៅ​ Juventus ពិតជា​ទាក់ទាញ​អ្នក​គាំទ្រ​នៅ​អ៊ីតាលី។ តែ​សម្រាប់​នៅ Real Madrid វិញ នៅ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​កាល​ចុង​សប្ដាហ៍​​បាន​ធ្លាក់​ចំនួន​អ្នក​ទស្សនា​យ៉ាង​ច្រើន​នៅ​កីឡដ្ឋាន Santiago Bernabeu ព្រោះ​តែ​គ្មាន Ronaldo៕

​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ