ឈិត​ សេរីវណ្ណថង​ ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខ្សោយ​ចាប់​ នឹងខំប្រឹងកែប្រែចំណុចនេះ

  • 2018-08-22 06:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ល្បី​ឈ្មោះ​ ឈិត​ សេរីវណ្ណថង​ ពិត​ជា​ទទួល​ស្គាល់​ថា​ខ្លួន​ខ្សោយ​ចាប់​ និង​ចាញ់​និង​ចាញ់​កម្លាំង​នា​ប្រកួត​កន្លង​ទៅ​ ជា​ពិសេស​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​ជើង​ខ្លាំង​ ឡុង​ ជិន​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​

ឈិត សេរីវណ្ណថង(ខៀវ)

សេរីវណ្ណថង​ ប្រាប់​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​ខ្សោយ​ចាប់​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ខ្សោយ​ស្នៀត​នេះ​ក៏​ព្រោះ​តែ​មិន​មាន​អ្នក​ចាប់​ឡាំ​ជា​មួយ​ពេល​ហាត់​ម្ដងៗ​ ដោយ​សារ​តែ​ក្នុង​ក្លឹប​ភាគ​ច្រើន​គឺ​ក្មេងៗ​ប៉ុណ្ណោះ។​

បើ​និយាយ​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ ឡុង​ ជិន​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​ មើល​ឃើញ​ចំណុច​ខ្សោយ​របស់​គឺ​ចាញ់​កម្លាំង​ និង​ចូល​ចាប់​គឺ​នៅ​ជ្រាយ​តែ​ម្ដង​ ប៉ុន្តែ​បើ​មាន​ឱកាស​លើក​ក្រោយៗ​ទៀត​ នឹង​ខំប្រឹង​កែប្រែ​ចំណុច​ខ្វះខាត​ទាំង​នេះ​ឲ្យ​ល្អ​ឡើង​វិញ។​

ឈិត សេរីវណ្ណថង បាន​លេខ២

ឈិត​ សេរីវណ្ណថង​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ ស្ថិត​នៅ​ក្នុង​ក្លឹប​រ៉ាហ៊ូកីឡា​ ប្រកួត​ចុង​ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​ ឡុង​ ជិន​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ ទម្ងន់​ ៥៧​គីឡូក្រាម​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី