វណ្ណៈ បូរមី អៀន​ខ្លាំង​ប៉ុនណា ពេល​ប៉ះ​ឈុត​ថើប​មាត់​លើក​ដំបូង?

  • 2018-08-22 07:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ភាព​យន្ត​ភាគ "​បេសកកម្ម​មួយ​" កំពុង​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ធ្វើ​ឲ្យ​មហាជន​ជក់​ចិត្ត​ទស្សនា​យ៉ាង​ខ្លាំង។ ក្នុង​រឿង​នោះ មាន​ឈុត​ឆាក​មួយ​តម្រូវ​ឲ្យ​​កញ្ញា វណ្ណៈ បូរមី ត្រូវ​តួ​ប្រុស​​ដែល​សម្ដែង​ដោយ​ ម៉ឺន ពិសិដ្ឋ ​ថើប​មាត់​​ស្ដែង​ៗ​តែ​ម្ដង ​ធ្វើ​ឲ្យ​បូរមី​អៀន​ខ្លាំង​ណាស់។

​ក្នុង​រឿង​បែប​ស៊ើបអង្កេត លាយ​​ការ​វាយ​ប្រហារ កូន​កាត់​ឡាវ​សម្រស់​ស្អាត​រូប​នេះ ក៏​មាន​ឈុត​ឆាក​បែប​ស្នេហា​ដែរ ដោយ​ការ​ថើប​នោះ​ ពិត​ៗ មិន​មាន​ប្រើ​បច្ចេកទេស​កាត់​ត​នោះ​ទេ។ តួ​អង្គ​ ម៉ូ​កា​ ​សម្ដែង​ដោយ កញ្ញា បូរមី​ ​ ឲ្យ​ដឹង​ថា ឈុត​នេះ នាង​មាន​ការ​ខ្មាស​អៀន​ខ្លាំង​ ព្រោះ​​ជា​លើក​ទី​មួយ​តាំង​ពី​ចូល​សិល្បៈ​មក ដោយ​សារ​ខ្សែ​ភាព​យន្ត​កន្លង​មក ​ដែល​បូរមី​សម្តែង ជា​រឿង​ប្រភេទ​ភ័យ ព្រឺព្រួច​ មិនសូវ​មាន​ឈុត​ស្នេហា​ច្រើន​នោះ​ទេ។

ចំណែក តួ​ប្រុស​វិញ ធ្លាប់​ប្រាប់​ថា ត្រង់​ឈុត​ស្នេហា​នេះ លោក​មាន​ការ​លំបាក​ខ្លះ​ដែរ ព្រោះ​​មិន​ដែល​ធ្លាប់​ទាល់​តែ​សោះ​ ម្ល៉ោះ​ហើយ ត្រូវ​សម្រួល​អារម្មណ៍​ច្រើន​ ​កុំ​ឲ្យ​ឆ្គាំ​ឆ្គង ដើម្បី​​សម្ដែង​មើល​ទៅ​ដូច​ធម្មជាតិ​។

​​ចំពោះ​​ការ​សម្ដែង​ឈុត​ឆាក​ស្នេហា​​បែប​នេះ អ្នក​ទាំង​ពីរ​ក៏​សុំទោស​ទស្សនិកជន ​ វា​គ្រាន់​ជា​ឈុត​សម្ដែង​ក្នុង​រឿង​ បង្ហាញ​ពី​អារម្មណ៍​ស្រលាញ់​ខ្លាំង​របស់​តួ​ប្រុស​មក​លើ​តួ​ស្រី​ប៉ុណ្ណោះ។

រឿង​ "​បេសកកម្ម​មួយ​" ដែល​ដក​ស្រង់​ចេញ​ពី​ប្រលោម​លោក​បែប​យុវវ័យ​ដ៏​ល្បី​មួយ និង​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ចូល​រួម​សម្ដែង​កំពុង​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ My TV និង​មាន​នៅ​លើ Soyo៕​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម