ត្រឹម​ថ្ងៃ​ទី​២២​សីហា​នេះ ប្រទេស​អាស៊ាន​៧បាន​​មេដាយ​កីឡា​ទ្វីប​អាស៊ី​

  • 2018-08-22 07:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​រហូត​ដល់​​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​សីហា​នេះ​​មាន​ប្រទេស​អាស៊ាន​៧​ហើយ​ដែល​មាន​​ទទួល​បាន​មេដាយ​ ខណៈ​៦​ប្រទេស​ផ្សេង​ទៀត​មិន​ទាន់​ឈ្នះ​មេដាយ​ណា​មួយ​ឡើយ។

កីឡា​ការិនី​ចិន​ឈ្នះ​មេដាយ​មាស (រូបថត៖ Asian Games 2018)

ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​អាស៊ាន​រក​បាន​មេដាយ​ច្រើន​ជាង​គេ​រហូត​ដល់​ពេល​នេះ​គឺ​​១២​គ្រឿង​ហើយ​គឺ​មាស​៥​ ប្រាក់​២​ និង​សំរឹទ្ធ​៥។ តាម​លទ្ធផល​នេះ​មាន​ន័យ​ថា កីឡា​របស់​ឥណ្ឌូណេស៊ី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​៧​វិញ្ញាសា​​គឺ​ឈ្នះ​៥​ និង​ចាញ់​តែ​២​ប៉ុណ្ណោះ។

កីឡាករ​ឥណ្ឌូណេស៊ីឈ្នះ​មេដាយ​មាស (រូបថត៖ Asian Games 2018)

ចំណែក​ថៃ​ទទួល​បាន​មេដាយ​១០​គ្រឿង​ ហ្វីលីពីន​​៥​គ្រឿង​ វៀតណាម​៩​គ្រឿង​ មីយ៉ាន់ម៉ា​២​គ្រឿង​ ហើយ​ម៉ាឡេស៊ី និង​សិង្ហបុរី​បាន​១​គ្រឿង​ម្នាក់​។ ដោយ​ឡែក​៤​ប្រទេស​ផ្សេង​ទៀត​របស់​អាស៊ាន​គឺ​ កម្ពុជា ប៊្រុយណេ​ ឡាវ និង​ទីម័រ​ខាង​កើត​មាន​មាន​មេដាយ​រាប់​ឡើយ។​

ប្រទេស​១០​ដែលឈ្នះ​មេដាយ​ច្រើន​ជាង​គេ​គិត​ត្រឹម​ថ្ងៃ​ទី​២២ សីហា ២០១៨

ប្រទេស​អាស៊ាន​ដែលឈ្នះ​មេដាយ និង​មិន​ទាន់​ឈ្នះ​មេដាយ

  • ឥណ្ឌូណេស៊ី៖ ១២​គ្រឿង (មាស​៥​ ប្រាក់​២​ និង​សំរឹទ្ធ​​៥​)​
  • ថៃ៖ ១០​គ្រឿង (មាស​១​ ប្រាក់​១ និង​សំរឹទ្ធ​៨​)​
  • ហ្វីលីពីន៖​ ៥​គ្រឿង (មាស​១​ និង​សំរឹទ្ធ​៤​)​
  • វៀតណាម​៖ ៩​គ្រឿង (ប្រាក់​៣​ និង​សំរឹទ្ធ​៦​)
  • មីយ៉ាន់ម៉ា​៖ សំរឹទ្ធ​២​
  • ម៉ាឡេស៊ី​៖ សំរឹទ្ធ​១​​
  • សិង្ហបុរី​៖ សំរឹទ្ធ​១
  • កម្ពុជា​
  • ប៊្រុយណេ
  • ឡាវ​
  • ទីម័រ​ខាង​កើត
កីឡាការិនី​ឥណ្ឌូណេស៊ីឈ្នះ​មេដាយ​មាស (រូបថត៖ Asian Games 2018)

បើ​និយាយ​​ពី​ប្រទេស​អាស៊ី​ទាំង​មូល​គឺ​​ចិន​កំពុង​​នាំ​គេ​ដាច់​ឆ្ងាយ​តែ​ម្តង​ដោយ​ឈ្នះ​មេដាយ​​៦៥​គ្រឿង​ហើយ​គឺ​មាស​​៣២​ ប្រាក់​២១​ និង​សំរឹទ្ធ​១២។ ចំណែក​ជប៉ុន​ស្ថិត​នៅ​លំដាប់​លេខ​២​ដោយ​ឈ្នះ​មេដាយ​៥២​គ្រឿង​ និង​​កូរ៉េ​ខាង​ត្បូង​​លេខ​៣​ជា​មួយ​នឹង​មេដាយ​៣៥​គ្រឿង​ ហើយ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ឈរ​លេខ​៤៕

ប្រទេស​ទាំង​អស់​ដែល​បាន​មេដាយ​

អត្ថបទ៖ ជាន ចាន់រ៉ា